រដ្ឋបាលខេត្តរតនគិរីសេចក្តីប្រកាសព័ត៌មាន ស្តីពីការលួចប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ(រ៉ែ)ដោយខុសច្បាប់ នៅតំបន់ភ្នំថោក និងនៅតាមដងទន្លេសេសាន (ស្រុកអណ្តូងមាស) នៅក្នុងដែនជម្រកសត្វព្រៃលំផាត់(ស្រុកលំផាត់) និងតំបន់ផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តរតនគិរី ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដំណឹងដល់អ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ ដែល ធ្វើសកម្មភាពបទល្មើសជីក-ដឹកជញ្ជូនរ៉ែអាណាធិបតេយ្យ ដោយខុសច្បាប់នៅតំបន់ភ្នំងោក និងនៅតាមដងទន្លេសេសាន ស្ថិតក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងនៅចំណុចភូមិថ្មី(ស្រែជ្រៃ) ក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកលំផាត់ និងតំបន់ផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តរតនគិរី ត្រូវបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់ ព្រោះជាសកម្មភាព ខុសច្បាប់។
ករណីមិនអនុវត្តន៍តាមសេចក្តីប្រកាសព័ត៌មាននេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នឹងចាត់ វិធានការផ្លូវច្បាប់តឹងរ៉ឹង ចំពោះអ្នកដែលនៅតែបន្តប្រព្រឹត្តបទល្មើសជីក-ដឹកជញ្ជូន និងអ្នកពាក់ព័ន្ធ ដោយមិនមានការ លើកលែងឡើយ។ ក្រុមការងារនឹងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណមេខ្លោង និងអ្នកពាក់ព័ន្ធនៅពីក្រោយ ដើម្បី អនុវត្តន៍វិធានការច្បាប់ជាធរមាន។រក្សាសិទ្ធដោយ៖សុទ្ធលី















