ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ចុះដោះស្រាយករណីឈ្មោះ សែម សុខគា ស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំងនៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់

គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ឯម មករា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បាទទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចុះដោះស្រាយករណីឈ្មោះ សែម សុខគា ស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ ជាមួយឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធ ទទួលបានភាពជោគជ័យ។

ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
១.ឈ្មោះ សែម សុខគា ទទួលស្គាល់ថាដីដែលមានវិញ្ញបនបត្រសម្គាល់អចលនវត្ថុលេខ ១៥០៦០៣០៥-០៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយមន្ទីរៀបចំដែន នគរូបនីយកម្ម និងសុរិយោដី ទំហំ ១០៩២៤ ម៉ែត្រការ៉េ និងដីដែលខ្លួនបានទិញពីម្ចាស់ដើម គឺប្លង់ផ្សេង-ដីផ្សេង មានទីតាំងខុសគ្នា។

២.ឈ្មោះ សែម សុខគា យល់ព្រមទទួលយកដីដែលជាគោលនយោបាយរបស់រដ្ឋដោយស្ម័គ្រចិត្ត។

៣.ឈ្មោះ សែម សុខគា បានធ្វើវីដេអូសុំទោសជាសាធារណៈចំពោះទង្វើដែលគាត់បានធ្វើកន្លងមក និងបានធ្វើវីដេអូគោរពថ្លែងអំណរគុណនិងដឹងគុណជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម