ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីបរិស្ថានបង្ក្រាបបទល្មើសដឹកជញ្ជូនឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង ឃាត់ខ្លួនជនសង្ស័យម្នាក់!

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលស្រុកឱរ៉ាល់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើអារដោយគ្មានការអនុញ្ញាត នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំង រឹបអូសវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា:
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ចិន សុខ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរឹបអូសរថយន្តម៉ាកសាំងយ៉ុង ពណ៌ស មួយគ្រឿង ឈើអារប្រភេទម្រេញចំនួន ៣៦សន្លឹក និង ទូរស័ព្ទដៃមួយគ្រឿង។

បច្ចុប្បន្ននេះ វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកឯ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម