ខេត្តកំពង់ចាម: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តបាត់ដំបង និង សមត្ថកិច្ចនគរបាល ជំនាញ នៃ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៦នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ទាក់ទងនឹង ការសម្លាប់ស្ត្រី ម្នាក់ មានសតិមិនសូវល្អ នៅស្រុកចំការលើ ខេត្តកំពង់ចាម អូសសាកសពជនរងគ្រោះ ទៅកប់នៅក្នុងចំការដំឡូងមី ក្រោយផ្ទះ របស់ខ្លួន រួចរត់គេចខ្លួន។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានឱ្យដឹងថា: ជនសង្ស័យ រូបនេះ មានឈ្មោះ ថៃ ម៉េងលី ហៅ បូ ។ ជនសង្ស័យ ត្រូវបាន ចាប់ឃាត់ខ្លួន នៅស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ៧ ខែ តុលា។
សមត្ថកិច្ចបាននិយាយថា: បន្ទាប់ពីការចាប់ខ្លួន, ជនសង្ស័យត្រូវបាន បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការ សាកសួរចម្លើយ បំពេញនីតិវិធី និង កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមរំលឹកថា: ស្ត្រីម្នាក់ដែលមានសតិមិនសូវល្អ និង ប្រក
មុខបរបរដើរកោសខ្យល់តាមផ្ទះ ត្រូវបានក្រុមគ្រួសាររាយការណ៍ថា: បានបាត់ខ្លួនតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មុនពេលសាកសពរបស់នាងត្រូវបានប្រទះឃើញកប់នៅក្នុងចំការ ដំឡូងមួយកន្លែង ស្ថិត នៅ ខាងក្រោយផ្ទះរបស់បុរសដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងករណីនេះ។
តាមការបញ្ជាក់ពីក្រុមគ្រួសារ របស់ជនរងគ្រោះ , ស្ត្រីរងគ្រោះ មានឈ្មោះ នួន ស្រីណេត និង តែងតែចេញទៅទិញនំបញ្ចុក និងអាហារពេលព្រឹកមកឱ្យក្រុមគ្រួសារ ជារៀងរាល់ថ្ងៃ។
ក៏ ប៉ុន្តែ នៅថ្ងៃដែលនាងបាត់ខ្លួននោះ ក្រុមគ្រួសារមិនបានឃើញនាងត្រឡប់មកវិញឡើយ ហើយក៏មិនអាចទាក់ទងបានទៀត។
បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីស្នើឱ្យជួយស្រាវជ្រាវ និង ស្វែងរកស្ត្រីរូបនេះ។
សមត្ថកិច្ចនគរបាលស្រុកចំការលើ បានឱ្យដឹងថា: តាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរកឃើញថា: បុរសម្នាក់ឈ្មោះ ថៃ ម៉េងលី ហៅ បូ បានឌុបស្ត្រីរងគ្រោះទៅកាន់ផ្ទះរបស់ខ្លួន។
បន្ទាប់ពីពេលនោះមក ស្ត្រីរងគ្រោះបានបាត់ដំណឹង រហូត ខណៈបុរសដែលត្រូវបានសង្ស័យក៏ត្រូវបានគ្រួសាររាយការណ៍ថាបានបាត់ខ្លួនពីតំបន់នោះផងដែរ។
សមត្ថកិច្ចបាននិយាយថា: រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច រួមជាមួយក្រុមគ្រួសារ បានបន្តស្វែងរក និង បានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដែលត្រូវបានកប់នៅក្រោយផ្ទះ ក្នុងចំការ ដំឡូងមី របស់ជនសង្ស័យ ចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះ។
ក្រោយការពិនិត្យ សាកសព, សាកសពមានសភាពបាក់ក និងមានស្នាមរបួដ នៅមុខ និងមាត់។
ទោះជាយ៉ាងណា ក៏ដោយ មូលហេតុពិតប្រាកដ និងព័ ត៌មានលម្អិតជុំវិញការស្លាប់របស់ស្ត្រីរងគ្រោះ កំពុងស្ថិត នៅក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាលជំនាញ។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








