ខេត្តបាត់ដំបង៖ នគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនយុវជនចំនួន៣នាក់ ពាក់ព័ន្ធករណីរំលោភផ្លូវភេទជាក្រុម លើកុមារីអាយុ១៤ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៩ និង២០នាទី នៅចំណុចខ្ទមក្នុងវាលស្រែ ស្ថិតក្នុងក្រុមទី២៦ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា: ជនសង្ស័យទាំង៣នាក់ មានឈ្មោះ សំរិត ស៊ីណាត ហៅនុន អាយុ១៦ឆ្នាំ, ឈ្មោះ ស៊ីណា ស៊ីណេត អាយុ១៧ឆ្នាំ និង ឈ្មោះ លាប សីលា ហៅជឿម អាយុ១៧ឆ្នាំ។
ពួកគេទាំង៣នាក់ មានទីលំនៅក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមសមត្ថកិច្ច ក្រោយទទួលបាន បណ្តឹងអំពីករណីរំលោភផ្លូវភេទលើកុមារីអាយុ១៤ឆ្នាំ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកកោះ បើកការស្រាវជ្រាវជាបន្ទាន់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខាងលើ និង បានធ្វើការឃាត់ខ្លួន ភ្លាមៗ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៩ និង៤០នាទី។
យោងតាមការស៊ើបអង្កេត ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពរំលោភផ្លូវភេទលើកុមារីរងគ្រោះ ម្នាក់មួយលើកៗ សរុបចំនួន៣ ដង។
ក្រោយឃាត់ខ្លួន និងនាំមកសាកសួរ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពលើកុមារីរងគ្រោះ ដូចការចោទប្រកាន់មែន។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលស្រុកមោងឫស្សី រៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




