នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ទឹកដីអង្គរដ៏បវរថ្លៃថ្លានៃប្រជាជនកម្ពុជាមាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីដ៏ឧត្តុងឧត្តម កុលបុត្រដ៏ឧត្តមនៃទឹកដី «គ្មានអ្វីប្រសើរថ្លៃថ្លាជាងឯករាជ្យ និង សេរីភាព» ភ្ញៀវអញ្ជើញដ៏ឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតំណាងឱ្យប្រជាជនខ្មែរនៃទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជានាសម័យតេជោធិបតី។

បើតាមកម្មវិធីគ្រោងទុកវត្តមានគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកកាន់កម្ពុជាស្ថិតនៅក្នុងលក្ខណៈពិធីការសាមញ្ញដ៏ថ្លៃថ្លាសមល្មមទៅតាមភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី ជាសហការលើគ្រប់វិស័យរឹងមាំយូរអង្វែង។
ការគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជន ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យ៩វិច្ឆិកា នៅឯវិមានឯករាជ្យ ការគោរពមណ្ឌបព្រះបរមរតនកោដ្ឋសម្តេចឪនរោត្តមសីហនុ ហើយនិងការគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនកម្ពុជា-វៀតណាម នៅឯស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅឯខាងមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ (ត្រូវបានសម្ពោធកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ១៩៨៥ ក្រោមសហអធិបតីភាព សម្តេច ហេង សំរិន ប្រមុខរដ្ឋកម្ពុជា និងឯកឧត្តម ជឿង ជិញ ប្រមុខរដ្ឋវៀតណាម) តំណាងឱ្យស្តូបកម្ពុជា-វៀតណាមទាំង២៥នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម ដឹកនាំដោយឯកឧត្តម ឡេ មិញហ៊ឹង គឺជារូបភាពប្រកបដោយអត្ថន័យនឹងខ្លិមសារដ៏ ជ្រាលជ្រៅ ក្នុងដំណើរនៃការឆ្ពោះទៅការប្រារព្ធខួបលើកទី៦០ នៃថ្ងៃបង្កើតចំណងទាក់ទងការទូតរវាងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃដំណើរឆ្ពោះទៅសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៧)។
ស្ថិតនៅតំបន់ដងទន្លេមេគង្គក្រោមដ៏សម្បូរសប្បាយ វៀតណាម និងកម្ពុជា មិនត្រឹមតែជាប្រទេសជិតខាងពីរដែលមាន «ភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រជាជាតិពីរដែលមានទំនាក់ទំនងផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធពីធម្មជាតិនៃភូមិសាស្ត្រ ប្រវត្តិសាស្រ្ត វប្បធម៌ និងប្រជាជន។ ទំនាក់ទំនងនេះមិនគ្រាន់តែជួបប្រសព្វគ្នានៃបន្ទាត់ព្រំដែនភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរប្រវត្តិសាស្ត្ររួមជោគវាសនាតែមួយដែរត្រូវបានលត់ដំឆ្លងកាត់ការឡើងចុះនៃសម័យកាល ឆ្លងកាត់ការសាកល្បងដោយឈាម និងទឹកភ្នែក ហើយត្រូវលើកកម្ពស់ទៅជាសាមគ្គីភាពប្រយុទ្ធដ៏ស្មោះស្ម័គ្រ និងកម្រមានក្នុងភិភពលោក។
ការអញ្ជើញមកដល់ទឹកដីសម្បូរទៅដោយរតនៈវត្ថុបុរាណរបស់ ឯកឧត្តម ឡេមិញហ៊ឹង គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម ទឹកដីល្បាញល្បីនៃការតស៊ូប្រយុទ្ធក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់បំផុតរបស់វីរៈបុរសជាតិវៀតណាម ហូ ជីមិញ ដោយសម្រេចបាននូវឯករាជ្យ សេរីភាព សុភមង្គល បម្រួបបង្រួមជាតិឯកភាពទឹកដីប្រជាជាតិវៀតណាមតែមួយ ប្រទេសវៀតណាមតែមួយ សមនឹងត្រូវរំលឹកឡើងវិញអំពីចំណងមេត្រីភាពរវាងកម្ពុជា និងវៀតណាម ក្នុងភាពជាអ្នកជិតខាងល្អ សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតស្ថេររឹងមាំយូរអង្វែង។
ក្នុងទិដ្ឋភាពដែលពិភពលោកមានការផ្លាស់ប្តូរប្រែប្រួលដ៏ជ្រាលជ្រៅ និងពិបាករំពឹងទុកជាមុនបាន កម្ពុជា និងវៀតណាមនៅតែពួតដៃគ្នា សាមគ្គីគ្នាកាន់តែស្និទ្ធស្នាលស្អិតរមួត មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យដោយនៅតែបន្តខិតខំពុះពារ ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ។ ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ ចង្អុលណែនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ គណបក្សប្រជាជនកម្ពុជា បក្សកុំមុយនីស្ត និងរដ្ឋទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បាននាំមកនូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ជាទំនាក់ទំនងដែលទទួលបាននូវផ្លែផ្កាលើគ្រប់វិស័យដ៏ធំសម្បើម និងជ្រាលជ្រៅលើគ្រប់វិស័យ ដោយរាប់ចាប់តាំងពីនយោបាយ ការទូត ការពារប្រទេស សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ព្រំដែន បូរណភាពទឹកដី រហូតដល់ការងាររណសិរ្ស អប់រំ វប្បធម៌ សង្គមកិច្ច ការប្រស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននិងសហប្រតិបត្តិការមូលដ្ឋានរបស់ប្រទេសទាំងពីរ។ យើងសង្កេតឃើញថា មកទល់នឹងបច្ចុប្បន្ននេះ ជាពិសេសចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឡេ មិញហ៊ឹង សមាជិកការិយាល័យមជ្ឈិមបក្សកុម្មនីស្តវៀតណាម ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបានខិតខំជម្រុញទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម ដោយបានញាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែបានស៊ីជម្រៅបន្ថែមទៀត ប្រកបដោយថាមពលពិតជាក់ស្តែង និងប្រសិទ្ធភាពជាងមុខ ហើយទាំងអស់នេះបានក្លាយទៅជារតនៈវត្ថុដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែងយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ នៅតំបន់អាស៊ីអាគ្នេយ៍។

យើងក៏គួរត្រូវតែបញ្ជាក់ឱ្យច្បាស់បន្ថែមទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡេ មិញហ៊ឹង លើទឹកដីអង្គរ ទឹកដីដែលបានរំដោះចេញពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការជួយឧត្ថម្ភគាំពារដ៏ស្មោះសរ ជាបក្ស រដ្ឋ ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ជាវត្តមានប្រវត្តិសាស្ត្រ ដែលឯកឧត្តមអញ្ជើញមកក្នុងនាមជានាយករដ្ឋមន្ត្រី។

វត្តមានរបស់ឯកឧត្តម ឡេ មិញហ៊ឹង លើទឹកដីអង្គរមួយថ្ងៃមុនថ្ងៃបុណ្យភ្ជំបិណ្ឌជាតិខ្មេរ ដោយបង្ហាញនូវការដាក់កម្រផ្ការគោរពវិញ្ញាណខ័ន្ធយុទ្ធជនកម្ពុជា វៀតណាម នៅឯស្តូបមិត្តភាពកម្ពុជា វៀតណាម នៅមុខវត្តបុទុមវត្តី ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាសារបង្ហាញថាទាំងកម្ពុជា ទាំងវៀតណាមយកឱកាសដ៏ប្រពៃនេះគោរពវិញ្ញាណខ័ន្ធ និងសម្តែងការដឹកគុណចំពោះយុទ្ធជនពលីកម្ពុជា និងយុទ្ធជនពលីវៀតណាម ដែលបានរួមសាមគ្គីគ្នាប្រឆាំងបរទេសឈ្លានពានរបបប្រល័យពូជសាសន៍នាទស្សវត្តឆ្នាំ១៩៦០ និងទស្សវត្តឆ្នាំ១៩៧០។
ឆ្នាំ២០២៧ខាងមុខ វៀតណាម និងកម្ពុជា នឹងរួមគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ថ្ងៃបង្កើតចំណងទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២៧) នោះគឺជាចំណុចរបទជាប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងទំនាក់ទំនងរដ្ឋជិតខាងទាំងពីរ។ ៦ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម បានឆ្លងកាត់នូវការលំបាកសាកល្បងជាច្រើន តែទោះជាលំបាកលំបិនយ៉ាងណាក៏ដោយចុះក៏ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងការផ្សារភ្ជាប់គ្នារវាងប្រជាជាតិទាំងពីរនៅតែរក្សាឱ្យគង់វង្សបាន ព្រមទាំងពួនជ្រុំ និងអភិវឌ្ឍន៍ឥតឈប់ឈរ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា ក្រោមព្រះរាជអភិបាលកិច្ចដ៏ឧត្តមនៃព្រះបាទនរោត្តម សី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវៀតណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស ប្រមុខរដ្ឋ ប្រកបដោយបញ្ញាញាណដឹកនាំដ៏ភ្លឺថ្លារ និងឯកឧត្តម ឡេ មិញហ៊ឹង ដ៏ស្វាហាប់ និងប្រកដដោយថាមពលក្នុងនាមបញ្ញាជន ដែលមានការអប់រំជ្រៅជ្រះ វិជ្ជាសេដ្ឋកិច្ចទំនើបទាន់សម័យនៅប្រទេសជប៉ុន ត្រូវបានពង្រឹងនិងបង្កើនឡើងឥតឈប់ឈរ ក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចសហប្រតិបត្តិការពហុភាគី។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងវៀតណាម នៅតែពួតដៃគ្នា សាមគ្គីគ្នា ធ្វើដំណើររួមគ្នា ជួយទំនុកបម្រុងគ្នាទៅវិញទៅមក រួមគ្នាកសាងបរិយាកាស សន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ប្រទេសជាតិបានយ៉ាងលឿនយ៉ាងឆាប់រហ័សប្រកបដោយភាពរឹងមាំផង។
វៀតណាមនៅតែជាដៃគូរពាណិជ្ជកម្មលំដាប់ទី៣របស់កម្ពុជា ហើយរយៈពេល៧ខែឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មជាមួយវៀតណាមនៅតែរក្សាបាននូវចំណាត់ថ្នាក់ដ៏ប្រពៃ។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅតែជាចំណុចភ្លឺស្វាងមួយ ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២៦ សម្រេចបានកម្រិតខ្ពស់បំផុតជិត ៨,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំពោះការវិនិយោគនាសព្វថ្ងៃនេះវៀតណាមកំពុង អភិវឌ្ឍន៍គម្រោងវិនិយោគក្នុងទំហំទឹក ជិតប្រមាណជិត៣,៤ប៊ីលានដុល្លារ ជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រទេសវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាមបានវិនិយោគដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗជាច្រើន ប្រព័ន្ធទូគនាគមន៍ ហិរញ្ញាវត្ថុ កសិកកម្ម ធានាគា ថាមពល អាកាសចរ ភ័ស្ភភារកម្ម និងកៃច្នៃគ្រឿងបរិភោគ។ ក្រុមហ៊ុនវៀតណាមដ៏ល្បីៗដែលធ្វើអាជីវកម្មនៅកម្ពុជារួមមាន ក្រុមហ៊ុន Viettel, BIDV, VINAMILK, និង VIETNAM AIRLINE ដែលបានផ្តល់ការងារដល់ពលករខ្មែររាប់ម៉ឺនសែននាក់ និងរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាដ៏គួរឱ្យគត់សម្គាល់។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាមមានយ៉ាងច្រើនផ្នែកវិស័យ រឺគ្រប់វិស័យតែម្តង ហើយទំនាក់ទំនងនេះកំពុងតែធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍន៍ដែលនាំប្រទេសទាំងពីរទៅកាន់ភាពមានបានស៊ីវីល័យ លើកកម្ពស់កិត្យានុភាពជាតិ ជីវភាពរស់នៅរប់សប្រជាជន ពិតណាស់នៅក្នុងដំណើរការនេះប្រទេសទាំងពីរត្រូវពង្រឹងសេចក្តីជឿរទុកចិត្តគ្នាទៅវិញទៅមកខាងកិច្ចការនយោបាយទូទៅ បង្កើនការផ្សារភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដែលមានសារៈសំខាន់ខ្លាំងណាស់។ កម្ពុជា និងវៀតណាម ជានិច្ចកាលអះអាងថា ទំនាក់ទំនងនេះមានសារសំខាន់ខ្លាំងណាស់ ហើយគួរបានជាអទិភាពសម្រាប់ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អនឹងគ្នា មិត្តភាពជាប្រពៃណី និងសហការលើគ្រប់វិស័យ។
ប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានឯកភាពគ្នាគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការក្របខណ្ឌតំបន់អាស៊ាន ក្របខណ្ឌASEM មេគង្គ អង្គការសហប្រជាជាតិ ។ល។
កម្ពុជា និងវៀតណាម បានរួមសហការគ្នាក្នុងការគាំទ្រគ្នាទៅវិញទៅមកនៅឯអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងស្ថាប័នអន្តរជាតិផ្សេងៗទៀត។ កម្ពុជា និងវៀតណាម តែងតែផ្លាស់ប្តូរទស្សនៈគ្នា និងរួមសហការនូវជំហរដូចគ្នាចំពោះបញ្ហាអន្តរជាតិ និងតំបន់ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសបញ្ហាទំនាក់ទំនងសន្តិភាព សន្តិភាព អភិវឌ្ឍដល់ចីរភាព រួមគ្នាដោះស្រាយការប្រឈមធាតុអាកាស សន្តិសុខស្បៀង សន្តិប្រភពទឹក ការស្តាសេដ្ឋកិច្ចសកល ការប្រយុទ្ធប្រឆាំងបទល្មើលបច្ចេកវិទ្យា ឆ្លងដែនខុសច្បាប់ ប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស្ ។ល។
វត្តមានឯកឧត្តម ឡឹ មិញហ៊ឹង បានប្រព្រឹត្តិទៅចំពេលដែលរណសិរ្សសាមគ្គីអភិវឌ្ឍសង្គ្រោះជាតិកម្ពុជា (ដែលមានសម្តេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន) ក្រសួងការពារជាតិកម្ពុជា សហការជាមួយក្រសួងការពារប្រទេសវៀតណាម ទើបនឹងសម្រេចបានការកាត់តែងអនុស្សារណៈយោគយល (MOU) ស្តីពីការអនុវត្តន៍គម្រោងសាងសង់ ជួសជុល កែលម្អ និងលើកសោភ័ណភាពស្តូបមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធនាការ៥០០យប់ ៥០០ថ្ងៃរបស់រដ្ឋាភិបាលវៀតណាមស្តីពីការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម និងជំនាញការវៀតណាមលើទឹកដីកម្ពុជា វៀតណាម និងឡាវ។ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំរួចជាស្រេចហើយចំពោះគណកម្មាធិការជាតិរុករកអដ្ឋធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅកម្ពុជា ដែលបានផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មានឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន ជាប្រធាន ជាការបង្ហាញនូវស្មារតី សាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងប្រជាជនវៀងណាម និងប្រតិបត្តិតាមពាក្យស្លោកដ៏មានអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាពនោះគឺ «ផឹកទឹកត្រូវនឹកប្រភព ហូបផ្លែឈើត្រូវនឹកគុណដល់អ្នកដាំ»។
សូមគោរពជូនពរ ប្រសិទ្ធពរជ័យ សេរីមង្គល មហាបវរថ្លៃថ្លា ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ឡេ មិញហ៊ឹង ប្រមុខដឹកនាំរដ្ឋាភិបាលទំនើបភាវូបនីយកម្មដ៏ជាញជ័យ ភ្ញៀវកិត្តិយសដ៏ឧត្តមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងប្រជាជាតិកម្ពុជា បំពេញការងារ ស្នាក់អាស្រ័យលើទឹកដីអង្គរប្រកបដោយសុវត្ថិភាព សុខភាពល្អបរិបូរណ៍ សប្បាយរីករាយ និងពាំនាំទៅមាតុភូមិវិញនូវមនោសញ្ចេតនា កក់ក្តៅស្និទ្ធស្នាល ជ្រាលជ្រៅចេញពីក្រអៅបេះដូងប្រជាជនកម្ពុជា សូមឱ្យកម្រងផ្កាពរជ័យបំពាក់ជូនឯកឧត្តម ឡេ មិញហ៊ឹង ពីហត្ថាដ៏ល្វិតល្វន់នៃតំណាងកុលធីតាខ្មែរក្លាយជាកម្រងផ្កាពរជ័យជូនចំពោះឯកឧឧ្តមនាយករដ្ឋមន្ត្រីវៀតណាម ប្រកបដោយសេរីមង្គលមហាបវរប្រសើរបំផុត និងក្លាយជាកម្រងផ្ការពរជ័យសម្រាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឋិតឋេរចីរកាល៕រក្សាសិទ្ធដោយ ខៀវ កូឡា CEN




















