រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWILDLIFE ALLIANCEថ្ងៃសុក្រ ១១ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ។
បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ នៃភាពជាដៃគូប្រកបដោយវឌ្ឍនភាពក្នុងការជួយសង្គ្រោះ ការស្ដារនីតិសម្បទា និងការអភិរក្សនៅកម្ពុជាកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងបោះជំហានចូលជំពូកថ្មីមួយនៃដំណើរបេសកកម្មរួមគ្ន
សម្រាប់ការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។
ដោយឆ្លុះបញ្ចាំងពីការកសាងសមត្ថភាពរួមគ្នាអស់ជាច្រើនទសវត្សរ៍មកនេះ ព្រមទាំង ដំណើរវិវឌ្ឍឆ្ពោះទៅនៃកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសមត្ថភាពពេញលេញក្នុងការទទួលយកការគ្រប់គ្រងប្រតិបត្តិការទាំងស្រុង។ ការ ផ្លាស់ប្ដូរនេះក៍អាចធ្វើឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃពង្រីកនូវការគាំទ្រផ្នែកបច្ចេកទេសរបស់ខ្លួនឱ្យ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើបន្ថែមទូទាំងប្រទេសកម្ពុជា ខណៈពេលដែលនៅត បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើទិដ្ឋភាពនៃការអភិរក្សឱ្យកាន់តែទូលំទូលាយ។
កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជា មួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ របត់ផ្លាស់ប្តូរនេះឆ្លុះ
បញ្ចាំងពីដំណើរវិវឌ្ឍរួមគ្នាឆ្ពោះទៅរកអភិបាលកិច្ចថ្នាក់ជាតិប្រកបដោយនិរន្តរភាព និងស្របទៅតាម ការគ្រោងទុក ដោយមានការផ្ទេរភារកិច្ចគ្រប់គ្រងពេញលេញទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅដំណាច់ខែកញ្ញា។
ចាប់តាំងពីមានភាពជាដៃគូនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធ មិត្តសត្វព្រៃ បានរួមគ្នាអភិវឌ្ឍជំនាញបច្ចេកទេសក្នុងស្រុក ដោយបង្កើតស្តង់ដារដ៏រឹងមាំក្នុងការសង្គ្រោះ ការស្តារនីតិសម្បទា និងការថែទាំសុខភាពសត្វព្រៃ។ ស្ថាប័នទាំងពីរមានជំហររួបរួមគ្នាប្រកបដោយ
ទំនុកចិត្តខ្ពស់ថាសកម្មភាពការងារដ៏សំខាន់ទាំងនេះនឹងរីកចម្រើននៅក្រោមការគ្រប់គ្រងពេញ
លេញរបស់កម្ពុជា ក្រោមក្របខ័ណ្ឌរដ្ឋបាលនិងថវិកាជាតិ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងរួមគ្នាកន្លងមក។
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ការវិនិយោគសរុបចំនួន ១៥.២០៧.៣៥៨ ដុល្លារ ត្រូវ បានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធីថែទាំសត្វព្រៃដែលបានសង្គ្រោះ ធនធានទាំងនេះបានគាំទ្រ ដល់តម្រូវការប្រតិបត្តិការចាំបាច់ រួមមានអាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វឯកទេស ការធ្វើ ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីស្តារនីតិសម្បទា និងការដំឡើងគ្រឿងបរិក្ខារសំខាន់ៗដូច ជាឧបករណ៍ចម្រះទឹក និងរបងព្រំប្រទល់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថានីយ៍ដោះ លែងសត្វព្រៃនៅខេត្តកោះកុង និងបណ្តាទីតាំងអភិរក្សនៅតំបន់អង្គរ និងតំបន់ប្រាំបីមុំ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ម្ចាស់ជំនួយ ដៃគូសង្គមស៊ីវិល និងបណ្ដាអ្នកជួយគាំទ្រសំខា ន់ៗ ដែលបានធ្វើឱ្យកេរដំណែលនេះអាចកើតមានឡើង រួមមាន លោកស្រី ស៊ូវណ្ណា ហ្គោនឡែត, ក្រុម ហ៊ុន Cardamom Carbon, មូលនិធិ Wallace Research, មូលនិធិ The Aspinall, មូលនិធិ Eleonora McDonald ព្រមទាំងស្ថាប័ននិងបុគ្គលជាច្រើនទៀត ដែលបានផ្ដល់ការគាំទ្រដល់ការការពារសត្វព្រៃដ៏ មានតម្លៃរបស់ប្រទេសកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅតែប្រកាន់ខ្ជាប់នូវ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។ ស្របពេលដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំប្រតិបត្តិការស្នូលចាប់ពីពេលនេះតទៅ អង្គការសម្ព័ន្ធមិត្តសត្វ ព្រៃនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងតំបន់ព្រៃឈើដ៏សំខាន់ៗ រួមមានគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំកុស ដើម្បីការពារជម្រកសត្វព្រៃដែលចាំបាច់ដល់ការរស់ រានមានជីវិតជាយូរអង្វែងសម្រាប់សត្វព្រៃដែលត្រូវបានសង្គ្រោះ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀតក្នុងប្រទេសកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី







