នាមនិងគោត្តនាមៈ ឡេ មិញហឹង
ថ្ងៃខែឆ្នាំកំណើតៈ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៧០
ទីកន្លែងកំណើតៈ ឃុំទឺមី ខេត្តហាទិញ
ថ្ងៃចូលបក្សៈ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០០០
ត្រៀមពេញសិទ្ធិៈ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០០១
កម្រិតការបណ្តុះបណ្តាល
បញ្ចប់កម្រិតមធ្យមសិក្សាថ្នាក់ទី១២ លើទី១២
ជំនាញវិជ្ជាជីវៈ គោលនយោបាយសាធារណរដ្ឋ
កម្រិតវប្បធម៌ៈ អនុបណ្ឌិតគោលនយោបាយសាធារណៈ
កម្រិតទ្រឹស្តីនយោបាយៈ កម្រិតជាន់ខ្ពស់
ភាសាបរទេសៈ បរិញ្ញាបត្រភាសាបារាំង និងបរិញ្ញាបត្រភាសាអង់គ្លេស
ការលើកសរសើរ
មេដាយពលកម្ម ថ្នាក់លេខ៣ (ឆ្នាំ២០១២) មេដាយពលកម្ម ថ្នាក់លេខ២ (ឆ្នាំ២០១៧)
សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិ ១៣-១៤
អាណត្តិសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិ ១២-១៣
សមាជិកគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិ ១៣-១៤
សមាជិកសភាអាណត្តិទី១៥-១៦
សង្ខេបដំណើរការងារ
ពីខែតុលា ឆ្នាំ១៩៩៣ ដល់ខែមករា ឆ្នាំ១៩៩៨
មន្ត្រីជំនាញ នៃការិយាល័យនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) -នាយកដ្ឋានអន្តរជាតិនៃធនាគាររដ្ឋវៀតណាម ចូលរួមវគ្គសិក្សា ស្តីពីសេដ្ឋកិច្ចទីផ្សារ និងវិភាគកិច្ចការហិរញ្ញវត្ថុរបស់ (IMF) នៅមហាវទ្យាល័យសេដ្ឋកិច្ចហិរញ្ញវត្ថុ សៀងហៃ ប្រទេសចិន (ពីខែមីនា ដល់ខែមិថុនា ឆ្នាំ១៩៩៦)។ សិក្សាកម្រិតសញ្ញាបត្រអនុបណ្ឌិត នៅសាកលវិទ្យាល័យ សាយតាម៉ា (Saitama) ប្រទេសជប៉ុន ពីខែតុលា ឆ្នាំ១៩៩៦ ដល់ខែកញ្ញា ឆ្នាំ១៩៩៧។
ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែកុម្ភៈ ឆ្នាំ២០០២
អនុប្រធាន និងជាប្រធានការិយាល័យនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB), នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃធនាគាររដ្ឋវៀតណាម
ពីខែមីនា ឆ្នាំ២០០២ ដល់ខែធ្នូ ឆ្នាំ២០០៩
អនុប្រធាន និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃធនាគាររដ្ឋវៀតណាម
ពីខែមករា ឆ្នាំ២០១០ ដល់ខែតុលា ឆ្នាំ២០១១
ជាសមាជិកគណៈកម្មាធិការបក្ស, ប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាល នៃធនាគាររដ្ឋវៀតណាម
ពីខែតុលា ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០១៤
ជាសមាជិកគណៈកម្មាធិការបក្ស អគ្គទេសាភិបាលរង នៃធនាគាររដ្ឋវៀតណាម
ពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៦
នាយករងនៃខុទ្ទកាល័យមជ្ឈិមបក្ស, ឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនាឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្ស លើកទី១២
ពីខែមករា ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៦
សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, នាយករងខុទ្ទកាល័យមជ្ឈិមបក្ស
ពីខែមេសា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០២០
សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, លេខានៃគណៈកម្មការបក្សធនាគាររដ្ឋវៀតណាម
ពីខែតុលា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១
សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, នាយកខុទ្ទការល័យនៃគណៈកម្មាធិការមជ្ឈិមបក្ស, ឯកឧត្តមត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សអណត្តិ ១៣បានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងបានគណៈកម្មាធិការមជ្ឈិមបក្សបោះឆ្នោតជ្រើសតាំង ជាសមាជិកគណៈលេខាមជ្ឈិមបក្ស
ពីខែមករា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤
សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស, គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស, ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស, ប្រធានគណៈកម្មការការពារកិច្ចការនយោបាយផ្ទៃក្នុង, អនុប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការបង្ការ និងប្រឆាំងអំពើពុករលួយ-អសកម្ម, ប្រធានក្រុមសមាគមមិត្តភាពសមាជិកសភាវៀតណាម-ជប៉ុន សមាជិកសភាអាណត្តិទី១៤
ពីខែតុលា ឆ្នាំ២០២៤ មកទល់នឹងបច្ចុប្បន្ន
សមាជិក ការិយាល័យនយោបាយមជ្ឈិមបក្ស, គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស, ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស, ប្រធានគណៈកម្មការ ការពារកិច្ចការនយោបាយផ្ទៃក្នុងបក្ស, អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកិច្ចការប្រឆាំងអំពើរពុយរលួយ ខ្ជះខ្ជាយ អសកម្ម, ប្រធានក្រុមសមាគមមិត្តភាពសមាជិកសភាវៀតណាមជប៉ុន, ប្រធានគណៈកម្មការមជ្ឈិមកិច្ចការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឌីជីថល រូបនីយកម្ម, សមាជិកគណៈកម្មាធិការមជ្ឈិមកិច្ចការបង្កើនស្ថាប័ននីតិកម្ម, សមាជិកគណៈកម្មាធិការមជ្ឈិមកិច្ចការពង្រឹងស្ថាបន័និតិកម្ម, សមាជិកក្រុមប្រឹក្សាជាតិកិច្ចការបោះឆ្នោត សមាជិកសភាអាណត្តិ ១៥និងអាណត្តិ ១៦
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ត្រូវបានសម័យប្រជុំពេញអង្គ លើកទី១ នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិទី ១៦បោះឆ្នោតជ្រើសតាំងផ្លូវការ ឱ្យចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រភព ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA
Vietnam News Agency







