ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេភូមិវ័យ ៧៥ឆ្នាំ ម្នាក់ បាន បាត់ខ្លួនក្រោយទូកស្មាច់ក្រឡាប់ក្នុងចរន្តទឹកជំនន់ ខណៈអ្នករួមដំណើរ ៤នាក់ត្រូវបានសង្គ្រោះ!

ខេត្តបាត់ដំបង៖ លោកមេភូមិត្រាង អាយុ៧៥ឆ្នាំ បានបាត់ខ្លួនក្នុងទឹកជំនន់ បន្ទាប់ពីទូកស្មាច់មួយគ្រឿង ដែលគាត់់ ជិះ បានក្រឡាប់ ដោយសារចរន្តទឹកហូរកួចខ្លាំង ខណៈអ្នករួមដំណើរ៤នាក់ទៀតត្រូវបានសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះមកបានកើតឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល
បានឱ្យដឹងថា: មុនកើតហេតុ លោក ញ៉ូង រឿន ដែលមាន អាយុ៧៥ឆ្នាំ ជាមេភូមិត្រាង និងអ្នករួមដំណើរ៤នាក់ទៀត បានជិះទូកទៅជួបក្រុមការងារថ្នាក់ជាតិ នៅវត្តត្រស់ ដើម្បីចូលរួមពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

នៅពេលធ្វើដំណើរដល់ចំណុចក្បែរស្ពានខាងក្រោយវត្តត្រស់ ស្រាប់តែទូកបានជួបចរន្តទឹកហូរកួចខ្លាំង បណ្ដាលឱ្យក្រឡាប់។

អ្នករួមដំណើរ៤នាក់បានតោងទូកជាប់ និងត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈលោកមេភូមិត្រូវចរន្តទឹកហូរកួចយកទៅបាត់។

គិតត្រឹមម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី ៨ ខែតុលា កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋរាប់សិបនាក់បានបន្តប្រតិបត្តិការស្វែងរកលោក ញ៉ូង រឿន ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ។

សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមផ្លូវទឹកក្នុងតំបន់ដែលកំពុងរងទឹកជំនន់ ជាពិសេសតំបន់ដែលមានចរន្តទឹកហូរខ្លាំង ដើម្បីចៀសវាងគ្រោះថ្នាក់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម