ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបណ្តេញជនជាតិថៃ ១៩៧នាក់ និង ហាមចូលកម្ពុជា ពី ៣ ទៅ ៥ឆ្នាំ !!

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ១៩៧នាក់ ក្នុងនោះមានស្ត្រី ៧៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីប្រទេស និងប្រគល់ជូនអាជ្ញាធរថៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសផ្សេងៗទៀត។

ការប្រគល់ខ្លួននេះ ត្រូវបានធ្វើឡើងនៅស្ពានមិត្តភាព ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទល់នឹងច្រកខ្លងលឹក ប្រទេសថៃ ក្រោមការចូលរួមរបស់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តនីតិវិធីប្រព្រឹត្តទៅដោយត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា: ជនជាតិថៃទាំង ១៩៧នាក់ ត្រូវបានដាក់ក្នុងបញ្ជីហាមចូលកម្ពុជា (Blacklist) ដោយមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាវិញក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ ក្នុងម្នាក់ៗ ។

លោកបញ្ជាក់ថា: វិធានការនេះមានគោលបំណងទប់ស្កាត់ការប្រព្រឹត្តបទល្មើសឡើងវិញ និងបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ព្រមទាំងការប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើស។

ការប្រគល់ជនជាតិថៃខាងត្បូងលើនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និង មន្ត្រីស្ថាប័នពាក់ព័ន្ធ មួយ ចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ យឿម ម៉ា បានថ្លែងថា: រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តរឹតបន្តឹងវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ នៅថ្ងៃដដែល ភាគីថៃក៏បានបញ្ជូនពលករជនជាតិខ្មែរចំនួន ៨២នាក់ ត្រឡប់មកកម្ពុជាវិញផងដែរ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម