ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសពមេភូមិត្រាំងដែលបាត់ខ្លួនក្នុងហេតុការណ៍ក្រឡាប់ទូក ត្រូវបានរកឃើញ

ខេត្តបាត់ដំបង៖ សាកសពលោកមេភូមិត្រាំង ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ក្រឡាប់ទូក ខណៈចុះពិនិត្យស្ថានភាពទឹកជំនន់ ត្រូវបានប្រជាពលរដ្ឋ និងសាច់ញាតិប្រទះឃើញហើយ នៅថ្ងៃត្រង់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

លោកវីរៈសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា សាកសពលោកមេភូមិត្រាំង ត្រូវបានប្រទះឃើញអណ្តែតទឹកនៅវេលាម៉ោង ១០:៤០នាទីព្រឹក នៅចម្ងាយប្រមាណ ៣០០ ទៅ ៤០០ម៉ែត្រ ពីកន្លែងកើតហេតុ។

លោកអធិការនគរបាលស្រុក បានឱ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ ញ៉ូង រឿប ភេទប្រុស អាយុ ៧៥ឆ្នាំ ជាមេភូមិត្រាំង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុ លោកមេភូមិបានជិះទូកស្មាច់ជាមួយក្រុមការងារ ៤នាក់ទៀត ដើម្បីចុះពិនិត្យស្ថានភាពទឹកជំនន់។ ប៉ុន្តែដោយសារទឹកកួចខ្លាំង បានបណ្តាលឱ្យទូកក្រឡាប់ និងលិច ខណៈលោកមេភូមិត្រូវបានទឹកកួចនាំបាត់ខ្លួន។

ក្រុមការងារ ៤នាក់ទៀតបានស្រវាស្រទេញហែលឆ្លងទឹករួចផុតពីគ្រោះថ្នាក់ នៅវេលាម៉ោងប្រមាណ ៨:២៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅខាងកើតស្ពានស្ទឹងត្រស់ មុខវត្តត្រស់ពិសី ក្នុងភូមិត្រាំង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ច ប្រជាពលរដ្ឋ និងសាច់ញាតិបានរួមគ្នាស្វែងរកជាច្រើនម៉ោង រហូតដល់រកឃើញសាកសពលោកមេភូមិនៅព្រឹកថ្ងៃទី៨ ខែតុលា។

សកម្មភាពរបស់លោកមេភូមិ ត្រូវបាន ក្រុមគ្រួសាររបស់លោក យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ នៅឯ កេហដ្ឋានរបស់លោក៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម