ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនស្រ្តីប្រពន្ធចុង ដែលជះទឹកអាស៊ីតដាក់ប្តី ទៅដាក់គុក បណ្តោះអាសន្ន ដើម្បីរង់ចាំ កាត់ទោសតាមច្បាប់ !!

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានយកទឹកអាស៊ីតជះលើប្តី បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរលើផ្ទៃមុខ និងដងខ្លួន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ស្ត្រី ត្រូវចោទ រូបនេះ មាន ឈ្មោះ សុវណ្ណ កែវភាជ ហៅ ជូឡាយ ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកោសខ្យល់ចល័ត ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ ៤B ផ្លូវលេខ ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសង្ស័យថា បានយកទឹកអាស៊ីតជះលើប្តីរបស់ខ្លួននៅបន្ទប់ជួលខាងលើ។

ហេតុការណ៍នេះ បានបណ្តាលឱ្យជនរងគ្រោះឈ្មោះ ឡុង ណារ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបររត់ម៉ូតូឌុប (ត្រូវជាប្តី) រងរបួសធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងដងខ្លួន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនស្ត្រីជាប់សង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រហូតដល់រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនស្ត្រីរូបនេះជាបណ្តោះអាសន្ន ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមបទចោទប្រកាន់ខាងលើនេះ, ស្ត្រីត្រូវចោទ រូបនេះ
អាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់ ១០លានរៀល ប្រសិន តុលាការ រកឃើញ ពិរុទ្ធភាព៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម