ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយប្រើកាំបិតកែច្នៃកាប់បុរសម្នាក់ទៀត ២កាំបិត រងរបួសធ្ងន់ នៅស្រុកថ្មគោល !

ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយជាប់សង្ស័យថា បានប្រើកាំបិតកែច្នៃកាប់បុរសម្នាក់ទៀតចំនួន ២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារតែ ខឹងនឹងជនរងគ្រោះដែលនិយាយដៀមដាមថា: ខ្លួនជក់ និងលក់គ្រឿងញៀន។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៣ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនសង្ស័យ រូបនេះ មាន ឈ្មោះ អាន សុដាវីត អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ត្រូវបានសង្ស័យថា: បានយកកាំបិតកែច្នៃកាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ាត សាវ៉ុង អាយុ៣៤ឆ្នាំ ចំនួន ២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់នៅត្រង់ចំហៀងសាច់ដុំដៃ និងលើកែងដៃទាំងសងខាង។

ក្រោយកើតហេតុ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បានចុះស្រាវជ្រាវ និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់ខ្លួន នៅម៉ោងប្រមាណ ៩និង៣០នាទីព្រឹកថ្ងៃដដែល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា: ខ្លួនពិតជាបានប្រើកាំបិតកែច្នៃកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ជនសង្ស័យបានអះអាងថា: មូលហេតុដែលឈានដល់អំពើហិង្សានេះ គឺដោយសារ ខ្លួនខឹងនឹងជនរងគ្រោះដែលបាននិយាយដៀមដាមថា: ខ្លួនជក់ និងលក់គ្រឿងញៀន។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចបានដកហូតកាំបិតកែច្នៃចំនួន ១ដើម ជាវត្ថុតាង ពីគាត់។

បច្ចុប្បន្ននេះ ជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម