ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំងនគរបាលសេដ្ឋកិច្ចនិងកំ​លាំ​ងអធិការនគរបាលស្រុកឱរ៉ាល់ស​ហ​​ការស្រាវជ្រាវបង្រ្កាបទីតាំងកែ​ច្នៃឈេីគ្មានច្បាប់នៅស្រុកឱរ៉ាល់​.,

(កំពង់ស្ពឺ)៖​ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្តកំពង់ស្ពឺ​ និងការណែនាំពី​លោកឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់តា​រា​ ស្នងការរង​ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៦ កំលាំងនគរបាលការិ​យា​ល័យប្រឆាំងបទល្មេីសសេ​ដ្ឋកិ​ច្ចដឹកនាំដោយលោកវរសេនីយ៍ឯក​ ហេង​ សំរេច​ នាយ​ការិយាល័យ​ស​ហកា​រស្រាវជ្រាវ​រកឃេីញកន្លែង​កែច្នៃឈេី​ (ទីតាំងសន្និធិឈេីគ្មានច្បាប់អនុញ្ញាត)​ មួយកន្លែង​ នៅចំណុ​ចដីឡូតិ៍​ ឈ្មោះ​ ហឹម​ គន្ធី​ ភេទប្រុ​ស​ អាយុ៤៩​ឆ្នាំ​ និងមានប្រពន្ធឈ្មោះ​ ហ៊ុន​ ឈូករ័ត្ន​ អាយុ​៤០ឆ្នាំ​ ​(គេ​ចខ្លួនពេលសមត្ថកិច្ចចូលដល់គោលដៅ)​ ភូមិរស្មីសាមគ្គី​ ឃុំរស្មីសាមគ្គី​ ស្រុ​ក​ឱរ៉ា​ល់​ ខេត្ដកំពង់ស្ពឺ​ ។

ក្រោយការស្រាវជ្រាវរកឃេីញ​ កំ​លាំងបាន​សហការជាមួយរដ្ឋបាលព្រៃឈេី​ ចុះធ្វេីការ​ប្រតិប​ត្ដិការបង្រ្កាប​ ជាក់ស្ដែងកំ​លាំ​ងនគរបាលបានរកឃេី​ញ​កំណាត់ដុំ​ឈេី​ ប្រភេទឈេី​សុក្រំ​ ចំនួន​ ៤៥ដុំ​ ស្មេីនឹ​ង​ ២,៩៦៨​ ម៉ែត្រត្រីគុ​ណ​ និងមានកម្ទេចអាចម៌រណា​ដែ​ល​កាត់អារដោយម៉ាសុីន​។

បច្ចុប្បន្នវត្ថុតាងនិងទីតាំងកែច្នៃសន្និធិឈេីខុសច្បាប់​បា​ន​ប្រគល់ជូនសមត្ថកិច្ចជំនាញមន្រ្ដី​រដ្ឋបា​លព្រៃតាសា​ល​ ដេីម្បីបន្ដនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម