ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូន អ៊ំពូមីង តាយាយ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ដោយបានចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយ:ការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព។
តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរយើង។ ជាមួយនេះ បងប្អូន អ៊ំពូមីង តាយាយ ដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយ:ពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ ១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ចរីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ!រក្សាសិទ្ធដោយ៖សុទ្ធលី












