ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសអតីត: ប្រធានប្រតិបត្តិបណ្តោះអាសន្ន នៃ គណបក្សកម្លាំងជាតិប្រចាំខេត្តព្រៃវែង ដាក់គុក២ ឆ្នាំ និង ពិន័យ ៤ លានរៀល ជាប់ពាក់ព័ន្ធនឹង អំពីញុះញង់ និង ការជេរប្រមាថដល់ ថ្នាក់ដឹកនាំជាតិកំពូល ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ !

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកសុក្រ ថ្ងៃទី ៩ ខែ តុលា បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលជា អតីតប្រធានប្រតិបត្តិបណ្តោះអាសន្ន នៃ គណបក្សកម្លាំងជាតិប្រចាំខេត្តព្រៃវែង ដាក់គុក កំណត់ ២ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៤ លានរៀល ជាប់ពាក់ព័ន្ធនឹង បទល្មើស ញុះញង់ និង ជេរប្រមាថដល់ ថ្នាក់ដឹកនាំកំពូល នៃ រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងជម្លោះ ព្រំដែនកម្ពុជា-ថៃ តាមបណ្តាញសង្គម (Facebook)។

លោកចៅក្រម រ៉ែម សុភ័ក្តិ ជាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ខឿន វីរ៉ាត់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុនចាប់ខ្លួន មានតួនាទីជា: គណៈកម្មការនាយក និង ជាប្រធានប្រតិបត្តិ បណ្តោះអាសន្ន នៃ គណបក្សកម្លាំងជាតិ ប្រចាំខេត្តព្រៃវែង។

ឈ្មោះ ខឿន វីរ៉ាត់ ត្រូវបានជាប់ចោទពីបទ: ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទប្រមាថអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦ នៅក្នុងរាជធានីភ្នំពេញ និង បច្ចុប្បន្ន កំពុងតែបន្តឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល, ឈ្មោះ ខឿន
វីរ៉ាត់ ជាសមាជិកសកម្មមួយរូប និង ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតមកពីគណបក្សជំទាស់ក្នុងឆ្នាំ២០២២ សម្រាប់គណបក្សភ្លើងទៀន ។

ខឿន វីរ៉ាត់ធ្លាប់ត្រូវបានចាប់ខ្លួន និង ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំក្នុងខែមីនា ឆ្នាំ២០២៣ ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង តាមបញ្ញត្តិមាត្រា៦២៦ មាត្រា៦២៧ មាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹង ការចូលរួមរបស់ គាត់ក្នុងការចុះបញ្ជីឈ្មោះគណបក្សថ្មីមួយ ដែលមានឈ្មោះថា: គណបក្សបេះដូងជាតិ។

នៅពេលនោះ ឈ្មោះ ខឿន វីរ៉ាត់ត្រូវបានអាជ្ញាធរចោទ ជាប់ទាក់ទងនឹង ស្នាមមេដៃដែលគាត់បានប្រមូលមកដើម្បីចុះបញ្ជីគណបក្សបេះដូងជាតិនោះ គឺ ស្នាមមេដៃក្លែងក្លាយ ហើយមាន មនុស្ស ១៣ នាក់ត្រូវបានជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំនោះ។

ខឿន វីរ៉ាត់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅអំឡុងខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីគាត់ បានអនុវត្តទោសចប់ សព្វគ្រប់ នៅក្នុងពន្ធនាគារ។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម