ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តរៀបចំប្រណាំងទូកងចេញព្រះវស្សានិងតាំងពិព័រណ៍ប្រាំថ្ងៃ

ខេត្តកំពង់ចាម: ក្នុងឱកាសចេញបុណ្យព្រះវស្សានៅថ្ងៃទី២៦តុលាខាងមុខនិងមានកម្មវិធីប្រណាំងទូក.ង ដែលចូលរួមមកពីខេត្តតាកែវ ត្បូងឃ្មុំ ក្រចេះ ដែលមានទូករហូតដល់ជិត៨០ រួមជាមួយការតាំងរយៈពេល៥ថ្ងៃ។ នេះជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២៦ឱកាសនោះមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ជាធម្មតានៅក្នុងមួយឆ្នាំគឺមានការជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំនួនបីដងក្នុងនោះមានចូលឆ្នាំប្រពៃណីជាតិខ្មែរ បិណ្ឌភ្ជុំបិណ្ឌនិងចូលឆ្នាំសកល ដែលត្រូវបានធ្វើឡើងជាហូរហែតាំងពីជំនាន់សម្ដេចទេពញាណ ហ៊ុន ណេង ត្រូវបានរក្សាបន្តរហូតមកដល់សព្វថ្ងៃ។ ជាមួយនោះតាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមកធ្វើឲ្យការងាររដ្ឋបាលខេត្តទទួលបានការរីកចម្រើនតាំងពីដើមឆ្នាំ២០២៦ រហូតមកដល់ពេលនេះគួរឱ្យកត់សម្គាល់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍រំលឹកថា ដោយសារតែមានការឈ្លានពានពីសំណាក់កងទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជាមានជាបន្តបន្ទាប់ចំនួនពីរលើកក្នុងនោះបណ្ដាលឲ្យមន្ត្រីអាវុធហត្ថពីររូបនិងទាហានបួននាក់ ដែលជាអ្នកខេត្តកំពង់ចាមបានទទួលមរណ:ភាព។ ដោយគេចពីគ្រាប់ផ្លោងបងប្អូនភៀសសឹកក្មេងចាស់ប្រុសស្រីប្រមាណជិតបីម៉ឺននាក់ត្រូវបានជម្លៀសមករស់នៅកន្លែងសុវត្ថិភាពក្នុងខេត្តកំពង់ចាម ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានបានជួយទំនុកបម្រុងស្បៀងអាហារព្រមទាំងថ្នាំសង្កូវជួយដល់ពួកគាត់ពិសេសស្ត្រីមានផ្ទៃពោះរបស់កងវីរៈកងទ័ពជួរមុខដែលបានសម្រាលកូននៅតាមមន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យខេត្តកំពង់ចាមគឺទទួលបានការយកចិត្តទុកដាក់ព្រមទាំងបានផ្ដល់ថវិកាជូនដើម្បីបង្ហាញនៅក្តីស្រឡាញ់ ដោយមិនបានចំណាយថវិកាគឺរដ្ឋបាលខេត្តជាអ្នកទទួលរាប់រងទាំងស្រុង។ ហើយថ្មីៗកន្លងទៅរដ្ឋបាលខេត្តបានស្រីអង្គាសបានថវិកាព្រមទាំងរឿងឧបភោគបរិភោគមួយចំនួនធំបានយកទៅចែកជូនទាហាន នគរបាលជួរមុខដែលបានឈរជើងការពារទឹកដីនៅក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យ។ អភិបាលខេត្តបានសង្កត់ធ្ងន់ថានៅសល់រយៈពេល២ថ្ងៃទៀតប៉ុណ្ណោះនិងដល់ភ្ជុំបិណ្ឌធំមកដល់ដូច្នេះមន្ត្រីរាជការដែលមានស្រុកកំណើតនៅឆ្ងាយអាចទៅលេងឪពុកម្ដាយសួរសុខទុក្ខបងប្អូនសូមឲ្យការធ្វើដំណើរត្រឡប់ទៅវិញទៅមកធានាបាននៅសុវត្ថិភាព។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម