ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រណាំងទូក”ង”ចំថ្ងៃភ្ជុំបិណ្ឌធំមនុស្សមកលេងច្រើនកុះករ

ខេត្តកំពង់ចាម៖ ពិធីប្រណាំងទូក«ង»
ត្រូវបានបុព្វបុរសខ្មែរតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំតាមដងស្ទឹង បឹងបួរឬទន្លេ ដើម្បីបង្កើតនៅភាពសប្បាយរីករាយដល់មនុស្សគ្រប់ស្រទាប់វណ្ណៈគិតមកដល់សព្វថ្ងៃមានរយៈពេលរាប់រយឆ្នាំមកហើយ។ជាក់ស្ដែងរដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំពិធីនេះឡើងនារសៀលថ្ងៃទី១១ខែតុលា ឆ្នាំ២០២៦ ចំថ្ងៃភ្ជុំបិណ្ឌធំទូក”ង”មកពីខេត្តក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រង់ មានចំនួន១៥គូដើម្បីប្រណាំងក្នុងគោលបំណងបង្ហាញពីចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា:ជារៀងរាល់ឆ្នាំរដ្ឋបាលស្រុកស្ទឹងត្រង់តែងតែរៀបចំកម្មវិធីប្រណាំងទូក «ង» នេះឡើងដើម្បីជាការរំលឹកគុណដល់ដូនតាខ្មែរយើងដែលបានរក្សាទំនៀមទម្លាប់នេះបន្សល់ទុករហូតមកដល់សព្វថ្ងៃ។ជាមួយនោះសម្រាប់អបអរសាទរនិងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌធំ ដែលញ៉ាំងឲ្យមានការប្រណាំងទូក នៅមាត់ទន្លេមេគង្គមុខសាលាស្រុកស្ទឹង។

អភិបាលស្រុកស្ទឹងត្រង់បានបន្តឲ្យដឹងទៀតថាការកម្មវិធីនេះគឺបានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពី ឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជនជិតឆ្ងាយបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការឧបត្ថម្ភដល់ក្រុមកីឡាទូក”ង”ចំនួន១៥គូ ដែលបានចូលរួមប្រកួតក្នុងការបង្ហាញបទពិសោធន៍និងរិតចំណងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ចំពោះការប្រណាំងគឺក្រុមកីឡាបានចាប់គូរដោយបានអ៊ុតែមួយលើក មិនមានការដណ្ដើមយកជ័យលាភីនោះទេ។ដោយសារតែប្រទេសជាតិមានសុខសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទីបាននាំគ្នាមកទស្សនាឈរត្រៀបត្រាតាមច្រាំងទន្លេច្រើនកុះករចូលដល់ខ្ទង់ម៉ឺននាក់។

អភិបាលស្រុកស្ទឹងត្រង់បញ្ជាក់ថាក្រោយពីទទួលបានជោគជ័យក្នុងការរៀបចំប្រណាំងទូកងនេះឡើងនៅឆ្នាំ ២០២៧ រដ្ឋបាលស្រុកស្ទឹងត្រង់និងបន្តគៀងគរថវិកាពីសប្បុរសជនជិតឆ្ងាយដើម្បីឲ្យមានកម្មវិធីនេះឡើងកាន់តែមានភាពអធឹកអធម្មជាងនេះបន្ថែមទៀត។ប្រយោជន៍ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយមានការចងចាំហ្នឹងមិនអាចបំភ្លេចបានពីស្នារដៃរបស់ដូនតាដែលបានបន្សល់ទុកធ្វើយ៉ាងណារក្សានៅប្រពៃណីប្រណាំងទូក”ង”នេះឲ្យបាននៅគង់វង្សយូរអង្វែង។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម