ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តនគរបាជ័យមានពុទ្ធបរិស័ទច្រើនយកចង្ហាន់មកប្រគេនព្រះសង្ឃនិងអុជធូបបែរបន់សុំសុខនៅលោកតាព្រហ្ម

ខេត្តកំពង់ចាម: មនុស្សម្នាក្មេងចាស់ប្រុសស្រីបានធ្វើដំណើរតាមម៉ូតូនិងរថយន្តមកពីទីជិតពីឆ្ងាយនាំយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តនគរបាជ័យក្រៅព្រមទាំងមើលរូបចម្លាក់នៅប្រាសាទបុរាណអាយុកាលរាប់រយឆ្នាំក្នុងឃុំអំពិល ស្រុកកំពង់សៀម។ជាមួយនោះគេបានឃើញ
ពលរដ្ឋដែលមានជំនឿបាននាំគ្នាអុជធូបបួងសួងសុំសេចក្តីសុខនៅតាព្រហ្មព្រោះថាការប៉ងប្រាថ្នាអ្វីមួយច្រើនសម្រេចតាមបំណង។

លោកតាឡាយ គីមឈាង អាយុ៨០ឆ្នាំដែលមានស្រុកកំណើតក្នុងស្រុកកំពង់សៀម បានមានប្រសាសន៍ឲ្យដឹងថា: ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌធំត្រូវនៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២៦ គាត់បាននាំកូននឹងចៅៗមកបួងសួងនៅតាព្រហ្មដែលស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនគរបាជ័យ ទីកន្លែងនេះហើយដែលធ្លាប់បានបួងសួងនិងប្រាថ្នាសុំសេចក្តីសុខគឺបានតាមដូចបំណងមែន។ និយាយរួមតាំងតែពីកូននៅតូចៗឲ្យតែរដូវបុណ្យទានម្ដងៗ គាត់មិនដែលអាក់ខាននោះទេ តែងតែមកអុជធូបបួងសួងសុំសុខក្នុងក្រុមគ្រួសារនិងប្រកបរបរលក់ដូរគឺបានរីកចម្រើនគួរឲ្យកត់សម្គាល់ កត្តាទាំងនេះហើយធ្វើឲ្យគាត់មានជំនឿលើលោកតាព្រហ្ម។

ចំណែកព្រះតេជគុណសេង រដ្ឋាចៅអធិការវត្តនគរបាជ័យក្រៅវិញមានថេរៈដិកាឲ្យដឹងដែរថា ក្នុងពេលរដូវដាក់បិណ្ឌទីមួយជាហូរហែរហូតមកដល់ថ្ងៃភ្ជុំបិណ្ឌធំគឺមានបងប្អូនពុទ្ធបរិស័ទចំណងជិតឆ្ងាយបាននាំយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដែលគង់នៅទីអារាមដោយមានជាហូរហែមានថ្ងៃខ្លះពុទ្ធបរិស័ទច្រើន។រយៈពេលប៉ុន្មានថ្ងៃមេឃបានបង្អុរភ្លៀងធ្លាក់ជាច្រើនមេតែដោយគណៈកម្មការវត្តបានចាក់បេតុងនៅទីធ្លាមុខសាលាឆាន់បង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទដោយបានដើរស្រួលជើងមិនប្រឡាក់ភក់។

ព្រះចៅអធិការវត្តនគរបាជ័យក្រៅបានបន្តឲ្យដឹងទៀតថា តាមការកាត់សម្គាល់ចំពោះសារៈសំខាន់នៃភ្ជុំបិណ្ឌគឺមាន៥ចំណុចធំៗក្នុងនោះរួមមាន÷
១.ធ្វើឱ្យកូនចៅនឹកឃើញដល់បុព្វការីជនដែលបានស្លាប់ទៅដល់ពេលភ្ជុំបិណ្ឌត្រូវមក។
២.ធ្វើឱ្យនឹកឃើញដល់អ្នកមានគុណ (ឪពុកម្ដាយ)ដែលរស់នៅបច្ចុប្បន្ន ត្រូវត្រឡប់មកពីទីផ្សេងៗឆ្ពោះមកស្រុកកំណើត។
៣.ម្ចាស់សទ្ធាត្រូវធ្វើបុណ្យខ្លួនឯងដើម្បីទុកជាស្បៀងសម្រាប់ពេលខាងមុខ។
៤.វប្បធម៌នៃការចែករំលែកអ្នកមានលទ្ធភាពត្រូវបានយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃនិងអ្នកខ្វះខាតដែលស្នាក់អាស្រ័យនៅវត្តអារាម។
៥.មកជួបជុំគ្នាពីគ្រប់ទិសទីដើម្បីបង្កើតនៅភាពសប្បាយរីករាយ។
ព្រះចៅអធិការវត្តបានបង្ហាញពីព្រះទ័យពេលខាងមុខដែលគ្រោងបង្កើតសារមន្ទីរនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅសារៈសំខាន់គឺបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តលេងនៅប្រាសាទនគរបាជ័យកាន់តែច្រើនឡើងលើកកម្ពស់នៅវិស័យទេសចរណ៍នៅខេត្តកំពង់ចាម។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម