ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស  អតីតសមាជិកម្នាក់ នៃ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ( LDP) ជាប់គុក ១៨ ខែ ពាក់ព័ន្ធនឹងការបរិហារបង្កាច់កេរ្តិ៍ និង ជេរប្រមាថ លោកមេបក្ស ខឹម វាសនា!

ភ្នំពេញ: ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពី ព្រឹកថ្ងៃទី ១៣ ខែ តុលា បានបើកសវនាការ ប្រកាសសាលដីកា
លើបណ្តឹងតវ៉ា របស់អតីតសមាជិក និង ជាអ្នកគាំទ្រ ម្នាក់ នៃ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ដែលត្រូវបាន តុលាការដំបូងរាជធានីភ្នំពេញ កាត់ទោសគាត់ ជាប់ពន្ធនាគារ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងការបរិហារបង្កាច់កេរ្តិ៍ និង ជេរប្រមាថ លោក ខឹម វាសនា ថា: បាន ឆបោកលុយ ជាង ១០ លានដុល្លារអាមេរិក ពីអ្នកគាំទ្រ របស់ខ្លួន រត់ទៅធ្វើ ជាព្រហ្ម និង ចិញ្ចឹមឆ្កែ ទាំងហ្វូងៗ នៅជិត ភ្នំគូលែន ខេត្តសៀមរាប នៅតាមបណ្តាញ សង្គម-ហ្វេសប៊ុក ប្រព្រឹត្ត នៅចន្លោះឆ្នាំ ២០២២ និង ២០២៤។

សាលាឧទ្ធរណ៍ ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការ និង តម្កល់ទោសជាប់ពន្ធនាគាររបស់គាត់ រយ:ពេល ១ ឆ្នាំ ៦ ខែ នៅដដែល។ តែបើក ផ្លូវប្តឹងសារទុក្ខ តាមច្បាប់កំណត់។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកតេង រតនា បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ឈឿន ឈាន ភេទប្រុស អាយុ ៤៤ ឆ្នាំ មានមុខរបរ: អ្នកបើកបរឡានដឹកគ្រឿងសំណង់ក្រុមហ៊ុន និង ជាអតីតអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

លោកចៅក្រមបានបញ្ជាក់ថា: នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ
ជនជាប់ចោទ ឈ្មោះ ឈឿន ឈាន  ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ ៦ ខែ និង ពិន័យជាប្រាក់ ចំនួន ៥ លានរៀល ដាក់ចូលជា ថវិការដ្ឋ។

តុលាការរាជធានី ភ្នំពេញ ក៏បាន បង្គាប់ឱ្យ ជនជាប់ចោទ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ៤០ លានរៀល ( ប្រមាណ១ម៉ឺនដុល្លារ អាមេរិក) ទៀត ទៅ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាភាគី ដើមបណ្ដឹងរដ្ឋប្បវេណី។

ជនជាប់ចោទ ត្រូវបានជាប់ចោទពី: បទ ញុះញង់ឱ្យមានការរើសអើង,បទបរិហារកេរ្តិ៍ ជាសាធារណៈ និង បទ ជេរប្រមាថជាសាធារណៈ  និង ត្រូវ បានចាប់ឃាត់ខ្លួន នៅក្នុងឆ្នាំ ២០២៥ តាមបណ្តឹងរបស់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់ បានសរសេរសារនៅលើ គណនីហ្វេសប៊ុករបស់ខ្លួន និង នៅតាម តេឡេក្រាម វាយប្រហារ ទៅលើ លោកខឹម វាសនា ថា: “អាព្រហ្មបោក លុយ ជាង ១០ លានដុល្លារអាមេរិក ពី អ្នកគាំទ្ររបស់ខ្លួន ? អាព្រហ្មឆ្កួត! ចិញ្ចឹមឆ្កែ  អោយតម្លៃសត្វឆ្កែ ជាជាង មនុស្សដែល នៅគាំទ្រវា !! 

ក្រៅពីការ សរសេរសារខាងលើនេះ, ឈ្មោះ ឈឿន ឈាន ក៏បាន សរសេរសារ បរិហារ ទៅកាន់ក្រុមអ្នកគាំទ្រប្តូរផ្តាច់ របស់លោកខឹម វាសនាថា: ពួកអាជឿព្រហ្ម ផ្កាប់មុខ! ពួកអាចាញ់បោក ព្រហ្ម ភ្នំគូលែន?។ ជាដើម។ ល។ និង ។ល៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម