ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៦ បានប្រកាស សាលដីកា លើបណ្ដឹងសុំស្រូបទោស របស់ ទណ្ឌិត វឿង សំណាង ក្នុង សំណុំរឿងព្រហ្មទណ្ឌ ចំនួន២ ករណី ផ្សេងពីគ្នា ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និង ញុះញង់។
តុលាការកំពូល បានសម្រេចបដិសេធការសុំស្រូបទោសក្នុងការអនុវត្តទោសពន្ធនាគារក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីរ របស់ ទណ្ឌិត វឿង សំណាង និង ប្រកាសបិទ ការប្តឹងតវ៉ា។
យោងតាមសាលដីកា របស់តុលាការកំពូល, ការសម្រេចនេះ មានន័យថា: ទណ្ឌិត វឿង សំណាង អាយុ ៤១ ឆ្នាំ សកម្មជន អតីតព្រះសង្ឃ និង ជាអតីតចៅសង្កាត់រង នៃ សង្កាត់ចតុមុខ មកពីកូតា គណបក្សសង្គ្រោះជាតិ ត្រូវទទួលទោសពន្ធនាគារ បូកសរុប ចំនួន ១១ ឆ្នាំ ចំពោះបទចោទ: រួមគំនិតក្បត់ និង ញុះញង់ ក្នុងសំណុំរឿងពីរផ្សេងគ្នា។
សូមបញ្ជាក់ថា: ទណ្ឌិត វឿង សំណាង ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ និង ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស ដាក់ពន្ធនាគារ សរុប
១១ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៤លានរៀល ពីបទ«ញុះញង់បង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម»និងបទ «រួមគំនិតក្បត់» ជាប់ពាក់ព័ន្ធនឹង ផែនការ ធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN





