ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួង​រ៉ែ​ និង​ ថាមពលម្នាក់ បើករថយន្ត ដេញបុក និងបាញ់ មកលើប្រពន្ធជិះជាមួយបុរសម្នាក់សង្ស័យសហាយ

តាមការបញ្ជាក់ពីលោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ ថា បុរសជាប្តីដេញបុកប្រពន្ធ ព្រោះប្រពន្ធជិះជាមួយបុរសផ្សេងសង្ស័យថាជាក៏ដកកាំភ្លេីង បាញ់ ពេលនោះកូនប្រុសឃាត់ ជាអកុសលក៏ត្រូវកូនរបស់ខ្លួនឯងតែម្តង!

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា​ លោក​ ម៉ក់​ សុភ័ក្ដ្រា​ អគ្គនាយក​រង​ នៃ​ ក្រសួង​រ៉ែ​ និង​ ថាមពល​ បានបើករថយន្តដេញ​រថយន្ដ​ប្រពន្ធ​របស់​លោក​ ដែល​លោកសង្ស័យថា​ ប្រពន្ធ​កំពុង​ដឹក​ប្រុស​សាហាវ​ក្បត់​ចិត្ត​គាត់​ ។ ដោយខឹងខ្លាំងពេកលោកក៏ដកកាំភ្លើងបាញ់គំរាម​ស្ទាក់ឃាត់​រថយន្ដ​ប្រពន្ធ​ក៏ផ្លាតគ្រាប់ត្រូវ​កូនប្រុស​បង្កើត​ បណ្ដាលឱ្យងរបួសចំពោះ​ ។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះទៅដល់​ទីកន្លែង​កើតហេតុ​មិនបាន​ឃើញ​ប្រពន្ធ​ និង​ប្រុស​សាហាវ​ទេ​ ។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​២០:៣០នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​សង្កាត់គោករកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​កេីត​ហេតុ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ចុះ​មក​ដល់​និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ដែល​ជា​ឪពុក​យក​ទៅ​កាន់​​អធិការ​ខណ្ឌ​ព្រែក​ព្នៅ​ ចំណែក​ជន​រងគ្រោះ​ដែល​ជា​កូន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។

បច្ចុប្បន្នជនបង្ក និងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម