ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួននារីម្នាក់ ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ផែនការងារសន្ដិសុខ និងបានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដកំពង់ស្ពឺ។ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធនឹងករណីជេរប្រមាថវីរកងទ័ព។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជីន សុភាព នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ នៅចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នារីរូបនេះបានLive វីដេអូ តាមBIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ “បើអាចុយម្រាយ ត្រូវគ្រាប់ទាហ៊ាន ក្តួយ​ម៉ែវា ចុយម្រាយក្តួយឪវាហ្នឹង អាចុយម្រាយពួកអាទាហាន អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយាយតែពាក្យពិតទេ ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង” រួចបានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម