ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជារាស្ត្រនៅតែចងចាំព្រះបរមរតនកោដ្ឋក្នុងក្រអៅបេះដូងគ្រប់ៗគ្នា

ខេត្តកំពង់ចាម: មន្ទីរអង្គភាពនានាជាមួយខេត្តបានរៀបចំវិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរៈក្សត្រព្រះវររាជបិតាឯករាជ្យបូរណៈភាពទឹកដីនិងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”យាងសោយទីវង្គតគម្រប់ខួប១៤ឆ្នាំ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី ១៥ខែតុលាឆ្នាំ២០២៦។ អ្វីដែលចាប់អារម្មណ៍គឺនៅលើទឹកដីខេត្តកំពង់ចាមមានបន្សល់ទុកនៅស្នាព្រះហស្ថរបស់ទ្រង់ជាច្រើនផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានថ្លែងថា: “ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ១៤ឆ្នាំដែលព្រះអង្គបានយាងចូលពីវង្គតកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ កន្លងទៅ។ការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋគឺជាការបាត់វីរៈមហាក្សត្រមួយអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមាតាឯករាជ្យជាតិដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាព្រះកាយពលព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីផ្សះផ្សាជាតិបង្រួបបង្រួមជាតិនិងការអភិវឌ្ឍន៍លើគ្រប់វិស័យដើម្បីជាការតបស្នងនៅព្រះមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុងឧត្តមពិសេសវិសាលរបស់ព្រះអង្គ។

ឯកឧត្តមអភិបាលខេត្តបានបន្តថានៅឆ្នាំ១៩៤៧ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារាំងតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំងព្រះអង្គមានព្រះមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់សងមករាជាណាចក្រកម្ពុជាវិញជាដាច់ខាតនៅខេត្តខ្មែរនៅក្នុងពេលមានចម្បាំងសង្គ្រាមលោកលើកទី២ ថៃឡង់បានយកពីកម្ពុជាទៅគឺខេត្តបាត់ដំបងសៀមរាប កំពង់ធំនិងខេត្តស្ទឹងត្រែង។
នៅឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ បានទាមទារឲ្យបារាំងបញ្ឈប់នៅសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣និងឆ្នាំ១៨៨៤។ព្រះអង្គបានឡាយព្រះហត្ថលេខាលើសិទ្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ពីឆ្នាំ១៩៥២ដល់១៩៥៣ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ១០០% ជូនមាតុភូមិនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជទាំងស្រុងពីសាធារណរដ្ឋបារាំង។
ររ
សូមបញ្ជាក់ថានៅក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្តបាននាំគ្នាអុជធូបបួងសួងសូមឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍន៍ឥតឈប់ឈរ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

ចូលមើលព័ត៌មានថ្មីៗបន្ថែម