ខេត្តកំពង់ឆ្នាំង÷អ្នកសារព័ត៌មាន៣នាក់ ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឃាត់ខ្លួនពាក់ព័ន្ធករណីជម្រិតទារលុយ១លាន ៦០ម៉ឺនរៀលពីប្រជានេសាទក្នុងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៦ នេះ។
ក្រោមបទបញ្ជា ឯកឧត្តម សេង ធារិន មេបញ្ជាការរងនាយសេនាធិការយុទ្ធភូមិភាគទី ៥និងជាប្រធានបង្ក្រាបបទល្មើសបឹងទន្លេសាប នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២៦វេលាម៉ោង៩និង៤៥ព្រឹក លោកវរសេនីយ៍ ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះ២នាក់ជាអ្នកសារព័ត៌មាន ចំណែក១នាក់ទៀតជា អ្នកបើកបរទូកក្នុងករណីជម្រិតទាប្រាក់១លាន៦០មុឺនរៀលពីប្រជានេសាទក្នុងស្រុកជលគិរី។
អ្នកសារព័ត៌មានដែលបានឃាត់ខ្លួន÷ទី១.ឈ្មោះ អុំ ថា អ្នកសារព័ត៌មានរបស់ គេហទំព័រ RSM។ ទី២.ឈ្មោះ ស៊ឹម សុខា អ្នកសារព័ត៌មានរបស់ គេហទំព័រ RSM។ ទី៣.ឈ្មោះឃុត ផល្លី អ្នកបើកទូករស់នៅចំនុច ភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
យោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ប៊ីរ ស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ កំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីដើម្បីអនុវត្តវិធានការច្បាប់។ រក្សាសិទ្ធដោយ៖សុទ្ធលី









