ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតចៅអធិការវត្តព្រៃខ្ទម្ព នៅកំពង់ធំ លាចាកសិក្ខាបទ ក្រោយទទួលស្គាល់ថាបានប្រព្រឹត្តខុសធម៌វិន័យព្រះសង្ឃ !

ខេត្តកំពង់ធំ៖ លោក ក្រូច សំបាន អតីតចៅអធិការវត្តព្រៃខ្ទម្ព ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្រេចលាចាកសិក្ខាបទដោយស្ម័គ្រចិត្ត ក្រោយទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសធម៌វិន័យព្រះសង្ឃ ពាក់ព័ន្ធនឹងការរួមភេទជាមួយបុរស និងការមើលរឿងអាសអាភាស។

ក្នុងការបំភ្លឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ក្រូច សំបាន បានបញ្ជាក់ជូនពុទ្ធបរិស័ទថា ការសម្រេចចិត្តលាចាកសិក្ខាបទនេះ គឺដោយសារលោកបានប្រព្រឹត្តផ្ទុយនឹងធម៌វិន័យរបស់ព្រះសង្ឃ។

ជាមួយគ្នានេះ អតីតចៅអធិការរូបនេះក៏បានច្រានចោលការលើកឡើងពាក់ព័ន្ធនឹងការលួចថវិកាវត្ត ដោយអះអាងថា ការចោទប្រកាន់នេះមិនពិតទេ ហើយថវិកាទាំងអស់នៅតែមានក្នុងគណនីធនាគាររបស់លោក។

តាមប្រភពព័ត៌មាន លោក ក្រូច សំបាន បានបួសជាព្រះសង្ឃនៅវត្តនីពេជ ក្នុងឆ្នាំ២០១៩ មុនពេលត្រូវបានតែងតាំងជាចៅអធិការវត្តព្រៃខ្ទម្ព ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ការលាចាកសិក្ខាបទនេះ បានកើតឡើងក្រោយមានការលើកឡើងពាក់ព័ន្ធនឹងការប្រព្រឹត្តខុសធម៌វិន័យព្រះសង្ឃ និងការសង្ស័យអំពី កិបកេងថវិកាវត្ត ដែលអតីតចៅអធិការបានចេញមុខបំភ្លឺបដិសេធចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការលួចថវិកា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម