ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ហ្សេនីស កាស៊ីមប៊េក ចុះហត្ថលេខាផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន

រដ្ឋធានីអាស្តាណា៖នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះ នៅរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឱកាស អមដំណើរដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុង ដំណើរបំពេញទស្សនកិច្ចផ្លូវការនិង ទស្សនកិច្ចការងារនៅ សាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា បានអញ្ជើញចូលរួមក្នុងពិធីផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
យោងតាមសេចក្ដីរាយការពីរដ្ឋធានីអាស្តាណា លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្សរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖រាជធានីភ្នំពេញនិងរដ្ឋធានីអាស្តាណា បានព្រមព្រៀមចុះអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្នុងគោលបំណងជំរុញការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗរួមមាន៖ ១. ការសម្របសម្រួលការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកនិងប្រតិភូធុរកិច្ចនានា ដើម្បីធ្វើឱ្យរីកចម្រើននូវកិច្ចសហប្រតិបតិ្តការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងនវានុវត្តន៍ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល វប្បធម៌ កីឡា ការដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានប្រយោជន៍រួម។
២. ជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍នៅក្នុងវិស័យគ្រប់គ្រងទីក្រុងជួយសម្រួលក្នុងការរៀបចំទស្សនកិច្ចរបស់ក្រុមអ្នកច្នៃប្រឌិត និងឥស្សរជនវប្បធម៌ក៏ដូចជាការរៀបចំពិព័រណ៍សិល្បៈ។ ៣. ជំរុញការអភិវឌ្ឍវិស័យសក្តានុពលថ្មីៗ និងទម្រង់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់សក្តានុពលរបស់រដ្ឋបាលទីក្រុងនិងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន។ ៤. សិក្សាស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍ និងការអនុវត្តគម្រោងរួមគ្នាដោយផ្អែកលើលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមទៀតថា នៅបន្ទាប់ពីពិធីប្តូរឯកសារអនុស្សរណៈយោគយល់គ្នានេះរួចមក ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានប្រគល់ជូននូវលិខិតអញ្ជើញឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា ដើម្បីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនាពេលវេលាសមស្របណាមួយផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម