ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​បេីករថយន្ត​គាំងបេះដូងរេចង្កូតធ្លាក់​ប្រឡាយទឹកឆក់យក

កំពង់ស្ពឺ​៖​ថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០​២៦ លើផ្លូវជាតិលេខ​៥១ គីឡូម៉ែត្រលេខ(21-22)​ ត្រង់ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានរថយន្ត រេចង្កូតធ្លាក់ផ្លូវ​ (រថយន្តម៉ាក NIS​S​AN ពណ៌ស ស្លាក​លេខ​ កំពង់ស្ពឺ 3A-2661​ បើកបរដោយឈ្មោះ ណាវ ភឿង ភេទប្រុស អាយុ៦០​ឆ្នាំ​ មុខរបរបើកបររថយន្ដ​ រួមដំណើ​រជាមួយមនុស្ស​២នាក់ ត្រូវជាចៅ
មា​នទីលំនៅ​ផ្ទះគ្មានលេខ​ ភូមិភ្លូផ្អែ​ម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មុនកេីតហេតុ​រថយន្ដ​បើកបរក្នុងទិ​ស​ដៅពីត្បួងទៅជើង​ មានដឹករថ​យ​ន្ត ម៉ាកTOYOTA HIGH LAN​DER ពណ៍ខៀវចាស់ ស្លាក​លេខ ភ្នំពេញ2AM-3402 លុះបើកបរមកដល់ចំណុចខាងលើរថយន្ដបានរេ​ច​ង្កូតទៅខាងឆ្វេងដៃបណ្ដាលឱ្យរថយន្ដធ្លាក់ចូលប្រឡាយទឹកមូ​លហេតុអ្នក​បេីកបររថយន្ដមានអាកា​រៈគាំងបេះដូង(ស្លាប់)។

ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានចុះអ​ន្ដរាគមន៍​ដោយបានពិនិត្យនិងបាន​ធ្វើការ​ប្រគល់សពជូនក្រុមគ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម