ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង-បង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អធិកាដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង-បង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះសំណាក់ យីហោ ជឺជាំង ភូមិព្រែករទាំងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦។

ជនសង្ស័យចំនួន០២នាក់រួមមាន៖
១. ឈ្មោះ HUANG HUABING ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
២. ឈ្មោះ HUANG HUI ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាដក (មានសារធាតុញៀន)។

វត្ថុតាងដកហូត: ទូរស័ព្ទចំនួន២គ្រឿង, លិខិតឆ្លងដែន ២ច្បាប់, រថយន្តAlphard ១គ្រឿង, រថយន្ត Prius ១គ្រឿង, កាំបិតខ្លី ចំនួន១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម