ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ជាង១,០០០នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៩ខែ ភាគច្រើនជាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព?

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន ១,១៦០នាក់ នៅកម្ពុជាក្នុងរយៈពេល៩ខែ នៅក្នុងឆ្នាំ២០២៦នេះ  ដោយអ្នកប្រើប្រាស់ម៉ូតូជាក្រុមដែលរងគ្រោះច្រើនជាងគេ ខណៈអ្នកស្លាប់រហូតដល់៧០% មិនបានពាក់មួកសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា សុវត្ថិភាពចរាចរណ៍នៅតែជាក្តីបារម្ភដ៏សំខាន់ ខណៈប្រជាពលរដ្ឋមួយចំនួននៅមិនទាន់គោរពច្បាប់ចរាចរណ៍ផ្លូវគោកបានខ្ជាប់ខ្ជួននៅឡើយ។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា:  ៨៣% នៃគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ទោចក្រយានយន្ត ខណៈអ្នកស្លាប់ដល់ទៅ៧០% មិនបានពាក់មួកសុវត្ថិភាព។

លោកបានបញ្ជាក់ថា៖ តាមទិន្នន័យ ជាមធ្យម មនុស្សប្រមាណ៥នាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម