ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ជាបន្តបន្ទាប់នៅស្រុកសំរោង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៩កញ្ចប់ ទម្ងន់ ២៩៦,៦៥ក្រាម រួមនឹងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិរមុន ឃុំបឹងត្រាញ់ខាងជើង និងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា: ជនសង្ស័យទាំង ៥នាក់ មានឈ្មោះ ខាងក្រោមនេះ:
១- ឈ្មោះ ប៉ិន សេងហាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
២- ឈ្មោះ ឈាន សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
៣- ឈ្មោះ ឃិន សុវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
៤- ឈ្មោះ ខុន សុផាន់នេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រញូង ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៥- ឈ្មោះ ម៉េស រដ្ឋ ហៅក្រឹម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ចំណែកឯ វត្ថុតាងរួ ដែលដកហូតបាន រួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់(ធំ០២កញ្ចប់តូច០៧កញ្ចប់)ទម្ងន់២៩៦.៦៥(ថ្លឹងទាំងសំបកថង់)
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៣-ទូរស័ព្ទចំនួន០៧គ្រឿង
៤-ម៉ូតូចំនួន០១គ្រឿង
៥-ថង់វេចខ្ចប់និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥ រូប រួមនឹងវត្ថុតាង ត្រូវបាន ការិយាល័យជំនាញ កំពុងតែរៀបចំ សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





