ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោក Sanui Kazumasa បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ JICA ជាពិសេសក្នុងវិស័យយុត្តិធម៌ តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបជម្រាបលា និងធ្វើការណែនាំលោកស្រី Iwama Nozomi ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក Sanui Kazumasa និងសហការី ដែលបានអញ្ជើញមកក្រសួងយុត្តិធម៌ និងបានសម្តែងនូវការថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ JICA ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិរបស់លោក Sanui Kazumasa ជាប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោកស្រី Iwama Nozomi ដែលនឹងត្រូវចូលកាន់តំណែងជាប្រធានថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជាផងដែរ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Sanui Kazumasa បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ JICA ជាពិសេសក្នុងវិស័យយុត្តិធម៌ តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន ដែលជាជំហានទី៦។ តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ទីភ្នាក់ងារ JICA បានជួយគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំច្បាប់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ការអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះផងដែរ ដែលមិនត្រឹមតែគ្របដណ្តប់ទៅលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់លើការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់តាមរយៈការផ្សព្វផ្សាយច្បាប់ផងដែរ ដើម្បីធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Sanui Kazumasa ក៏បានធ្វើការរំលឹកអំពីដំណើរវិវឌ្ឍ និងការរីកចម្រើននៃប្រព័ន្ធច្បាប់របស់កម្ពុជា ជាពិសេសប្រព័ន្ធច្បាប់រដ្ឋប្បវេណី ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារ JICA ផងដែរ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំកិច្ចគាំទ្រពីទីភ្នាក់ងារ JICA លើជំហានទី៧ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដែលនឹងផ្តោតសំខាន់លើពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ រួមទាំងចៅក្រម និងព្រះរាជអាជ្ញា និងការវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនឱ្យស្របនឹងការអនុវត្តជាក់ស្តែងក្នុងសង្គមកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់បន្ថែមទៀត។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Sanui Kazumasa ក៏បានពិភាក្សាគ្នាអំពីការវិវឌ្ឍនៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការដោះស្រាយវិវាទ ក៏ដូចជាតួនាទីដ៏សំខាន់របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ។
ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងលោក Sanui Kazumasa ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ចគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុការរីកចម្រើនរបស់កម្ពុជា ដោយនិយាយជារួម និងការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌របស់កម្ពុជា និយាយដោយឡែក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរលោក Sanui Kazumasa ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការស្វាគមន៍ជូនចំពោះលោកស្រី Iwama Nozomi ដែលនឹងត្រូវចូលកាន់តំណែងជាប្រធានថ្មីនៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជានាពេលខាងមុខ និងបានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងយុត្តិធម៌ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយទីភ្នាក់ងារ JICA ហើយព្រមទាំងបានស្នើឱ្យលោកស្រី Iwama Nozomi បន្តការគាំទ្រលើកិច្ចការងារកែទម្រង់ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៀត។ See less
និងមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីបុណ្យជាតិប្រចាំឆ្នាំកម្ពុជា ដែលប្រជាពលរដ្ឋចូលរួមប្រារព្វព្រះរាជពិធី សប្បាយរីករាយ រួមទាំងការប្រណាំងទូកង បណ្តែតប្រទីបពោរពេញដោយភ្លើងរចនាស្អាតនៅពេលយប់ និងការអកអំបុកខ្មែរ។ សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅថ្ងៃទី២៣-២៥ខែ វិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តាខេត្តនានា ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម