ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនអាយុ១៥ឆ្នាំ ម្នាក់ ជាប់សង្ស័យរៀបផែនការ សម្លាប់មិត្តរួមការងារដើម្បីប្លន់កាំភ្លើងខ្លី និងខ្សែក?

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនអាយុ១៥ឆ្នាំម្នាក់ ដែលជប់សង្ស័យថា បានរៀបចំផែនការប៉ុនប៉ងសម្លាប់មិត្តរួមការងាររបស់ខ្លួន ដើម្បីដណ្តើមយកអាវុធខ្លី និងខ្សែកជាកម្មសិទ្ធិ បណ្តាលឱ្យជនរងគ្រោះរងរបួសក្បាលធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស «គុនតៃ ខនស្ត្រាក់សិន» ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះ ឆោម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ ត្រូវគេលួយវាយ ប្រហារ និង កាប់ បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ និង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅមន្ទីរពេទ្យ១៧៩) ក្នុងរាជធានីភ្នំពេញ។

ចំណែកឯ ជនសង្ស័យ ដែលត្រូវបាន ចាប់ខាត់ខ្លួន មាន ឈ្មោះ លាប សៀវភីង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ ជាសន្តិសុខយាមប្រេងនៅក្នុងក្រុមហ៊ុនជាមួយជនរងគ្រោះ និងស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាផងដែរ។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា មូលហេតុនៃការប៉ុនប៉ងប្រព្រឹត្តបទល្មើសនេះ ត្រូវបានសង្ស័យថា បានកើតចេញពីការលោភលន់ ដោយជនសង្ស័យចង់បានអាវុធខ្លី និងខ្សែករបស់ជនរងគ្រោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកបញ្ជាក់ថា: អ្វីដែលគួរឱ្យកត់សម្គាល់ គឺជនសង្ស័យធ្លាប់បានរៀនប្រើប្រាស់អាវុធខ្លីពីជនរងគ្រោះផ្ទាល់កន្លងមក។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា: នៅក្នុងប្រតិបត្តិការ នោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវុធខ្លីម៉ាក Glock 19 ចំនួន១ដើម និងខ្សែកលោហធាតុចំនួន១ខ្សែ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង និង ចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម