ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបង្ក្រាបករណីគ្រឿងញៀននៅកំពង់ស្ពឺ ឃាត់ខ្លួនមនុស្សប្រុស-ស្រី ១៣នាក់ និងដកហូតគ្រឿងញៀន ១៦កញ្ចប់ !!

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលស្រុកចំនួន៣ បានបង្ក្រាបករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ១៣នាក់ ក្នុងនោះមានស្ត្រី ៤នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់តូច រួមទាំងទូរស័ព្ទដៃ ៧គ្រឿង និងម៉ូតូ ២គ្រឿង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ដើម្បីបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ១៣នាក់។

ជនសង្ស័យទាំង១៣ នាក់ មានឈ្មោះ ៖

១-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ ឆោម ប៊ុនរ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៣-ឈ្មោះ អុី ស្រីនិច្ជ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងគ្រួស ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

៤-ឈ្មោះ ឆុន យូរី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្។

៥-ឈ្មោះ គង់ ដាវ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៦-ឈ្មោះ ធឿន ធុយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៧-ឈ្មោះ វ៉ាត សារីន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគ្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៨-ឈ្មោះ នួន ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

៩-ឈ្មោះ ហ៊ុយ វិស្នុក ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

១០-ឈ្មោះ ម៊ុយ ឧត្ដម ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១១-ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១២-ឈ្មោះ ទូច សុជាតា ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

១៣-ឈ្មោះ ជុំ លាភ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់តូច ទូរស័ព្ទដៃ ៧គ្រឿង និងម៉ូតូ ២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យ និង វត្ថុតាង ត្រូវបាន សមត្ថកិច្ចនគរបាលការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម