ភ្នំពេញ៖ សមត្ថកិច្ចអាមេរិក និងកម្ពុជាបានសហការគ្នាបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវសមុទ្រ ដោយរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿង ញៀន បានឱ្យដឹងថា: ប្រតិបត្តិការនេះ បានធ្វើឡើងដោយ ដោយមានកិច្ចសហការគ្នា រវាង នគរបាលប្រឆាំងគ្រឿងញៀនខេត្ត កោះកុង និង ភ្នាក់ងារ ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) និង នគរបាលខេត្តកោះកុង ដោយបានចាប់ ទូកនេសាទមួយគ្រឿងដែលសង្ស័យថា បានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។
សមត្ថកិច្ចនគរបាលបាននិយាយថា: បណ្តាញឧក្រិដ្ឋជន បានប្រើប្រាស់ប្រទេសកម្ពុជា ជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀនទៅកាន់គោលដៅផ្សេងៗ នៅ ដែនសមុទ្រអន្តរជាតិ។
ប្រតិបត្តិការរួមនេះ បាន បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរនៃប្រទេសទាំងពីរក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀនតាមផ្លូវសមុទ្រ និងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនដែលប្រតិបត្តិការឆ្លងកាត់ព្រំដែន។
ក្រោយប្រតិបត្តិបង្រ្កាប, សមត្ថកិច្ចនគរបាល បានរឹបអូស ថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់។
បច្ចុប្បន្ននេះ ជនសង្ស័យ ព្រមទាំង វត្ថុតាង ត្រូវបាន បញ្ជូនទៅ កាន់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






