ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែងនៅស្រុកមេមត់ ខណៈម្ចាស់ ទីតាំងរត់គេចខ្លួន??

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបិទទីតាំង និងហាមឃាត់មិនឱ្យបន្តសកម្មភាពអាជីវកម្មទៀត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ខណៈម្ចាស់អាជីវកម្មបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលស្រុកមេមត់ បានឱ្យដឹងថា: ប្រតិបត្តិការនេះបានធ្វើឡើងដើម្បីទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មរ៉ែមាសដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបានបញ្ជាក់ថា: នៅក្នុងប្រតិបត្តិការនោះ ក្រុមការងារបានដកហូតម៉ាស៊ីនភ្លើងចំនួន១គ្រឿង ម៉ាស៊ីនខ្យល់ចំនួន១គ្រឿង និងរ៉ៃចំនួន២ យកទៅរក្សាទុក ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

សកម្មភាពអាជីវកម្មរ៉ែដោយគ្មានការអនុញ្ញាត អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន បណ្តាលឱ្យបាត់បង់ចំណូលរដ្ឋ និងបង្កហានិភ័យដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា នឹងបន្តចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះបុគ្គល ឬក្រុមណាដែលបន្តធ្វើអាជីវកម្មរ៉ែដោយគ្មានច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់បទល្មើស ការពារបរិស្ថាន និងធានាការគ្រប់គ្រងធនធានរ៉ែប្រកបដោយចីរភាព៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម