ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ឃាត់ខ្លួនមនុស្ស ១៧នាក់!

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៩យប់ ក្រោមការដឹកនាំរបស់លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ នៅទីតាំងកើតហេតុ។

ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានបញ្ជាក់ពីមូលហេតុ និងបទល្មើសដែលពាក់ព័ន្ធនឹងការឃាត់ខ្លួននេះនៅឡើយទេ។

បច្ចុប្បន្ននេះ មនុស្សទាំង ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងបន្តការស្រាវជ្រាវតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម