ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនលោកអធិការរង ស្រុកអង្គរបូរី ម្នាក់ ជាប់ពាក់ព័ន្ធនឹងការជក់ និង ជួញដូរគ្រឿងញៀន ?

ខេត្តតាកែវ: ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦ បានសម្រេចបញ្ជូនខ្លួន លោកអនុសេនីយ៍ឯក (ស័ក្ដិ៣) ពួយ សោវណ្ណដេត អធិការរង នគរបាលស្រុកអង្គរបូរី ទៅឃុំខ្លួនជា បណ្ដោះអាសន្ន នៅពន្ធនាគារ  ដើម្បីរងចាំ សវនាការ តាមនីតិវិធីច្បាប់ បន្ទាប់ពី តំណាងអយ្យការ បានសម្រេចចោទប្រកាន់ រូបគាត់ ពីបទ: ប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ និង ៤៥ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។ 

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា៖  កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២០ : ១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការ ជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពួយ សោវណ្ណដេត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរនគរបាលជាតិ មានឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ ៧០៨០៨ ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

បច្ចុប្បន្ននេះ លោកអនុសេនីយ៍ឯក ពួយ សោវណ្ណដេត ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ និង កំពុងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តតាកែវ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម