ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់មួយកន្លែងនៅក្រុងប៉ោយប៉ែត និង បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ដើម្បីបម្រើឱ្យការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






