ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យមើលប្រឡាយ,លូនិងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញមួយព្រឹកថ្ងៃទី០៥វិច្ឆិកានេះ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣មានខណ្ឌទួលគោក ខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យចុះពិនិត្យមើលប្រឡាយ,លូនិងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោកនិងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងខណៈដឹកនាំ មន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាងឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាងនិងការសិក្សាដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនិងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។ ក្រោយពីបានពិនិត្យប្រឡាយនិងស្ថានីយមបូមទឹកបឹងសាឡាងហើយ ឯកឧត្ដមឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយនិងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តាប្រឡាយទួលសំពៅនេះផងដែរមានប្រវែង៩គីឡូម៉ែត្រក្នុងភូមិសាស្រ្តខណ្ឌសែនសុខរហូតដល់ខណ្ឌព្រែកព្នៅ។ ជាមួយគ្នានោះដែរ ឯកឧត្ដមឃួង ស្រេង នូវបានណែនាំឱ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរ៉ុស្ស៊ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយនិងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែលដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរាជធានីនូវបានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលវានឹងធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម