ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីរកស៊ីដីធ្លី ឈ្មោះ លី ដាអេ ត្រូវបានចាប់ខ្លួន នៅព្រលាន យន្តហោះតេជោ ខណៈត្រៀមចេញ ដំណើរទៅក្រៅប្រទេស ដើម្បីគេចខ្លួន ?

ភ្នំពេញ៖ ស្ត្រីជំនួញដីធ្លីម្នាក់ឈ្មោះ លី ដាអេ ដែលរងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ជនរងគ្រោះរាប់សែនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ នាង កំពុងត្រៀមធ្វើដំណើរចេញទៅក្រៅប្រទេស។

ក្រោយការឃាត់ខ្លួន ស្ត្រីរូបនេះត្រូវបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថ ដើម្បីអនុវត្តនីតិវិធីតាមដីការបស់តុលាការ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។

យោងតាមព័ត៌មានដែលទទួលបាន ស្ត្រីរូបនេះមិនត្រឹមតែប្រកបរបរជំនួញដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏មានអាជីវកម្មស្ថានីយប្រេងឥន្ធនៈផងដែរ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ «ម២» ពាក់ព័ន្ធនឹងករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ដែលមានទឹកប្រាក់សរុបជាង១លានដុល្លារ។

កន្លងមក ស្ត្រីឈ្មោះ លី ដាអេ ក៏ធ្លាប់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទឆបោកផងដែរ។

ទោះជាយ៉ាងណា តាមការអះអាងរបស់ជនរងគ្រោះ ស្ត្រីរូបនេះត្រូវបានដោះលែងវិញ ដោយមិនទាន់បានសងប្រាក់ដែលជំពាក់ជនរងគ្រោះនៅឡើយ។

ពួកគេក៏បានលើកឡើងថា ស្ត្រីរូបនេះតែងតែព្យាយាមគេចវេះពីការទទួលខុសត្រូវតាមផ្លូវច្បាប់។

យោងតាមឯកសារតុលាការដែលជនរងគ្រោះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ដាក់គុក រយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤លានរៀល កាលពី ២ ឆ្នាំមុន។

ទាក់ទងនឹងការចោទប្រកាន់ ខាងលើនេះ, ជនសង្ស័យមិន អាចទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ៕ រក្សាសិទិ្ធគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម