ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សេចក្តីប្រកាសព័ត៌មាន គម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា។
កាលពីខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មា ធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៧គម្រោង ក្នុងទំហំ ទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបាន ប្រមាណ ១៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.1.ខ. មានចំនួន១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤១លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៨ពាន់កន្លែង។ ជាការកត់សម្គាល់ ក្នុងរយៈ ពេល ១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ ខណៈការ វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនា សម្ព័ន្ធ នៅតែបន្តរួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី







