ទីក្រុងញូវយ៉ក ៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ – ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី២០ របស់គណៈកម្មាធិការទី៤ (គណៈកម្មាធិការនយោបាយពិសេស និងការលុបបំបាត់អាណានិគម) នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអ.ស.ប បានគូសបញ្ជាក់អំពីការប្រែក្លាយរបស់កម្ពុជាពីប្រទេសដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ទៅជាប្រទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ដោយបានលើកពីអាទិភាពសំខាន់ៗរបស់កម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការសន្តិភាពរបស់ អ.ស.ប អគ្គរាជទូតក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជាក្នុងប្រតិ្តបត្តិការសន្តិភាពនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី






