ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបើកយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃដល់ក្មេងស្រីជាង ៧០ម៉ឺននាក់!!

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដោយមានការគាំទ្រពីអង្គការ UNICEF និងដៃគូអភិវឌ្ឍន៍ បានបើកយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ដល់ក្មេងស្រីជាង ៧០ម៉ឺននាក់ ដែលមានអាយុពី ៩ ដល់ ១៤ឆ្នាំ និងមិនធ្លាប់ទទួលវ៉ាក់សាំងនេះពីមុន។

យុទ្ធនាការនេះអនុវត្តជាពីរដំណាក់កាល គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា និងពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ ដោយមានថវិកាគាំទ្រជាង ៣លានដុល្លារអាមេរិកពី Gavi រួមទាំងជំនួយបច្ចេកទេសពី WHO, UNICEF និងអង្គការ CHAI ក្នុងគោលបំណងពង្រីកការការពារសុខភាពកុមារី និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

យុទ្ធនាការនេះអនុវត្តជាពីរដំណាក់កាល គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា និងពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ ដោយមានថវិកាគាំទ្រជាង ៣លានដុល្លារអាមេរិកពី Gavi រួមទាំងជំនួយបច្ចេកទេសពី WHO, UNICEF និងអង្គការ CHAI ក្នុងគោលបំណងពង្រីកការការពារសុខភាពកុមារី និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូននៅកម្ពុជា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម