ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតអធិការស្រុកព្រៃនប់ ដែលបច្ចុប្បន្នជាស្នងការរងខេត្តកំពត ត្រូវបានកម្លាំង កងរាជអាវុធហត្ថឃាត់ខ្លួន ពាក់ព័ន្ធសង្ស័យករណីគ្រឿងញៀនទ្រង់ទ្រាយធំ??

ខេត្តព្រះសីហនុ: លោកវរសេនីយ៍ឯក ហួរ យ៉ៃ អតីតអធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២២ និង បច្ចុប្បន្នជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានសង្ស័យថា ស្ថិតក្នុងចំណោមមនុស្សជិត ១០នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ (PM) ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទ្រង់ទ្រាយធំ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា លោក ហួរ យ៉ៃ ត្រូវបានឃាត់ខ្លួនរួមជាមួយមនុស្សជិត ១០នាក់ផ្សេងទៀត ក្នុងប្រតិបត្តិការពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីគ្រឿងញៀនខាងលើ។

ទោះជាយ៉ាងណា គិតត្រឹមពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចអំពីតួនាទី និងការពាក់ព័ន្ធជាក់លាក់របស់លោក ហួរ យ៉ៃ ក្នុងករណីនេះនៅឡើយទេ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម