ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ និងជាអ្នកសារព័ត៌មានជើងចាស់តាំងពីសម័យលន់ នល់ ទទួលមរណភាព !!

ភ្នំពេញ៖ លោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យសារព័ត៌មានតាំងពីសម័យ លន់ នល់ បានទទួលមរណភាពហើយ។

លោក ព្រហ្ម សាយ ត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ជាមួយគ្នានេះ ប្រភពព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌មានមានចំនួនតិចតួចប៉ុណ្ណោះ ដែលទទួលបានព្រះរាជទានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»។

ការប្រោសព្រះរាជទាននេះ គឺជាការទទួលស្គាល់ចំពោះការខិតខំបំពេញការងារ និងការរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។

ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤រូប ដែលមានស្នាដៃ និងបទពិសោធន៍ជាង២០ឆ្នាំក្នុងវិជ្ជាជីវៈនេះ រួមមាន៖ លោក ព្រហ្ម សាយ អតីតអ្នកសារព័ត៌មានតាំងពីសម័យ លន់ នល់ និងបច្ចុប្បន្នជាចាងហ្វាងកាសែតអរិយធម៌។

លោក កែវ សោភ័ណ អតីតចាងហ្វាងកាសែតចក្រវាឡ តាំងពីឆ្នាំ១៩៩២ ក្នុងសម័យអ៊ុនតាក់ ហើយបច្ចុប្បន្នជា អនុរដ្ឋលេខាធិការ នៃ ក្រសួងព័ត៌មាន។ac

មរណភាពលោក ព្រហ្ម សាយ គឺជាការបាត់បង់អ្នកសារព័ត៌មានជើងចាស់មួយរូប ដែលបានចំណាយពេលវេលាជាច្រើនទសវត្សរ៍ក្នុងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម