ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និងសហការ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អម​ដោយរលូន និងជោគជ័យ

សម្តេចធិបតី បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និងសហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានាប្រព្រឹត្តទៅ​ដោយរលូន និងជោគជ័យយ៉ាងធំធេង ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ជោគជ័យនេះ បានបង្ហាញពីប្រសិទ្ធភាព និងសមត្ថភាពការទូតរបស់កម្ពុជា ក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ធំៗបែបនេះបានយ៉ាងល្អ ខណៈដែលការចំណាយថវិកាគឺតិចតួចបំផុត។ សម្តេចធិបតី ចាត់ទុកជោគជ័យនេះថាជាការបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញដែលអនុញ្ញាតឱ្យភ្ញៀវបរទេស ជាពិសេស ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនានាអាចដើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា មិនថាពេលយប់ឬពេលថ្ងៃឡើយ។ នេះជាសារដ៏សំខាន់មួយប្រកបដោយភាពវិជ្ជមាន​ពីកម្ពុជាទៅកាន់ពិភពលោក។

សម្តេចធិបតី បានណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទបូរាណខ្មែរទាំង៣ គឺប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដែលត្រូវបានដាក់តាំងបង្ហាញ នៅសួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ នាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ សម្តេចធិបតី បានបញ្ជាក់ថា បើទោះបីជាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកនៅរាជធានីភ្នំពេញក៏ដោយ ក៏ថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ នៅតែរក្សាដដែល។ ដូច្នេះ ប្រជាពលរដ្ឋមានឱកាសទៅទស្សនានៅទីនោះជាមិនខាន។ រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម