ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់បង្កកខូចគុណភាពជិត ២តោន នៅក្រុងសិរីសោភ័ណ ត្រូវបានយកទៅដុតកម្ទេចចោល នៅក្រុងសេរីសោភ័ណ !!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាបរថយន្តដឹកទំនិញបង្កកមួយគ្រឿង ដែលលួចដឹកសាច់បង្កកខូចគុណភាពមានទម្ងន់សរុបជិត ២តោន នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់រថយន្ត និងរឹបអូសទំនិញទាំងអស់យកទៅចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

រថយន្តដែលត្រូវបានឃាត់មានម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3E-6980 បើកបរដោយឈ្មោះ សុខ កុសល។

ក្នុងការត្រួតពិនិត្យ កម្លាំងជំនាញបានរកឃើញសាច់បង្កក និងផលិតផលម្ហូបអាហារបង្កកសរុបចំនួន ១,៩៣០គីឡូក្រាម រួមមាន ក្រួចបង្កក ១,១៩០គីឡូក្រាម ឆ្អឹងមាន់បង្កក ៣០០គីឡូក្រាម ទាបង្កក ២៩០គីឡូក្រាម និងប្រហិតចម្រុះ ១៥០គីឡូក្រាម។

ក្រោយការបង្ក្រាប ទំនិញបង្កកខូចគុណភាពទាំងនេះ សមត្ថកិច្ចជំនាញ បានយកទៅដុតកម្ទេចចោល ដើម្បីបញ្ចៀសហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម