ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនចៅអធិការវត្តឥន្ទកុមា បន្ទាប់ពីត្រូវចាប់បានផឹក ក្រោយរងការចោទប្រកាន់ថា បានប្រើ អំពីហិង្សាលើពលរដ្ឋម្នាក់បណ្តាល អោយមានរបួសធ្ងន់ធ្ងរ ?

ខេត្តកំពង់ធំ៖ ព្រះចៅអធិការវត្តឥន្ទកុមារ ព្រះនាម យាន ស្រេង បានសម្រេចលាចាកសិក្ខាបទហើយ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោយរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋម្នាក់ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា។

ក្រោយបញ្ចប់ការលាចាកសិក្ខាបទ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំខ្លួនអតីតចៅអធិការរូបនេះទៅកាន់ទីបញ្ជាការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ក្រុមការងារចម្រុះបានចុះសម្របសម្រួល និងដោះស្រាយករណីអធិករណ៍ដែលពាក់ព័ន្ធនឹងភិក្ខុ យាន ស្រេង ជាចៅអធិការវត្តឥន្ទកុមារ។

ជនរងគ្រោះ មានឈ្មោះ ធាន់ ធុយ ភេទប្រុស អាយុ៤៥ឆ្នាំ។

តាមរបាយការណ៍ ហេតុការណ៍បានកើតឡើងនៅមុខតូបលក់ដូរ ស្ថិតនៅខាងក្រៅរបងវត្តឥន្ទកុមារ ក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រតិបត្តិការសម្របសម្រួលនេះ ដឹកនាំដោយលោក ហឿន យ៉ិនធីរ ដោយមានការចូលរួមពីព្រះវិរិយធម្មគុត ណំ សុភ័ក្ត្រា ព្រះអនុគណស្រុកកំពង់ស្វាយ លោកវរសេនីយ៍ត្រី សុខ ម៉េងហុង ប្រធានការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត និងលោក លេ ចាន់ដែន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកំពង់ស្វាយ។

ជាលទ្ធផលនៃការសម្របសម្រួល ភិក្ខុ យាន ស្រេង បានយល់ព្រមលាចាកសិក្ខាបទ នៅចំពោះមុខព្រះអនុគណស្រុកកំពង់ស្វាយ និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំខ្លួនអតីតចៅអធិការរូបនេះទៅកាន់ទីបញ្ជាការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ការលាចាកសិក្ខាបទ មិនមានន័យថា អតីតព្រះចៅអធិការរូបនេះរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ ខណៈសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រើហិង្សា នៅតែត្រូវបន្តដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម