ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រពន្ធមួយគូជិះម៉ូតូដួលធ្លាក់ផ្លូវ បណ្តាលឱ្យស្លាប់ទាំង២នាក់ នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ប្តីប្រពន្ធមួយគូបានស្លាប់បាត់បង់ជីវិតទាំង២នាក់ បន្ទាប់ពីជិះម៉ូតូដួលធ្លាក់ផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិពោជិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះទាំង២នាក់រួមមាន៖ ទី១ ឈ្មោះ តន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ និងទី២ ឈ្មោះ លី លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ។

អ្នកទាំងពីរមានទីលំនៅក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនរងគ្រោះទាំងពីរបានជិះម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JR-6849 ក្នុងទិសដៅពីលិចទៅកើត មុនពេលជួបគ្រោះថ្នាក់ដួលធ្លាក់ផ្លូវ បណ្តាលឱ្យស្លាប់ទាំងពីរនាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកសពទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម